ដូចប្រិយមិត្តបានស្គាល់ហើយថា តារាឯកស្រីនៅក្នុងភាពយន្ដខ្នាតធំរឿង « កំណត់ហេតុនាងនាថ » ជាតារាសម្តែងកូនកាត់ខ្មែរ-ឥស្លាម នាងបានជួបគ្រោះជួបគ្រោះថ្នាកចរាចរណ៍ដោយសាររថយន្ដបុកគ្នា។
តារាសម្តែងកូនកាត់ខ្មែរ-ឥស្លាម កញ្ញា ណា តាហ្សាបានជួបគ្រោះថ្នាកចរាចរណ៍កាលពីវេលាម៉ោង12រំលងអាធ្រាតជិតចូល1យប់ឈានចូលថ្ងៃទី9 ខែមករា ។ ហេតុការណ៍យប់មិញនេះដែរ កើតឡើងនៅម្តុំ ស្រុកកគរ ខេត្តពោធិ៍សាត់
តារាសម្តែងកូនកាត់ខ្មែរ-ឥស្លាមបានប្រាប់អ្នកសារព័ត៌មានថា ខ្ញុំពិតជានៅភ័យមិនបាត់ចំពោះហេតុការណ៍គ្រោះថ្នាក់យប់មិញ។ វាហាក់នៅជាប់នៅនឹងភ្នែករបស់ខ្ញុំដោយឡាន 1បាំងកន្លះបានបែកកង់ជ្រុលចង្កូតបុកជាមួយឡានក្រុងរបស់ខ្ញុំដែលធ្វើដំណើរផ្ទុយទិសគ្នាពីភ្នំពេញទៅកាន់ប៉ោយប៉ែត ចាំទៅថៃបន្តក៏ជួបគ្រោះថ្នាក់នេះតែម្តង”។
តារាសម្ដែងស្រីរូបនេះបានបន្ដថា ពេលនេះរូបនាងមានសុវត្ថិភាពល្អ មិនមានរងរបួសធ្ងន់ធ្ងរដល់អាយុជីវិតទេ គ្រាន់តែខកខានធ្វើដំណើរទៅប្រទេសថៃទៀតបានដោយបានបាត់ លិខិតឆ្លងដែន និងកំពុងស្នើរសុំដល់អ្នករើសបានសុំជួយទំនាក់ទំនងប្រគល់ឱ្យរូបនាងវិញផង។ នាងថា ទឹកដោះម្ដាយថ្លៃទើបរួចផុតពីគ្រោះថ្នាក់ដល់ជីវិត គ្រាន់តែរបួសត្រង់ជើងខាងឆ្វេងតិចតួចប៉ុណ្ណោះ តែរាងនៅភ័យព្រោះមិនធ្លាប់ជួបពីមុន ហើយនេះជាលើកទី1ក្នុងជីវិត។ ពេលនេះនាងកំពុងនៅក្នុងក្រុងប៉ោយប៉ែត រង់ចាំបន្តដំណើរទៅថៃព្រោះមិនអាចអាក់ខានការកុម្មង់ឥវ៉ាន់របស់នាងឡើយ៕