គប់ភ្លើងមួយ ដែលត្រូវបានប្រើប្រាស់ដោយអតីតកីឡាករចំបាប់បារាំង Daniel Robin ដើម្បីដុតភ្លើងអូឡាំពិក សម្រាប់ការបិទកម្មវិធីកីឡាអូឡាំពិករដូវរងាក្នុងទីក្រុង Grenoble ឆ្នាំ1968 កំពុងតែស្ថិតក្នុងចំណោមវត្ថុអនុស្សាវរីយ៍អូឡាំពិកដែលត្រូវដាក់ដេញថ្លៃនឹងចាប់ផ្តើមនៅថ្ងៃនេះ។
ក្រុមហ៊ុនដេញថ្លៃ RR Auction ដែលមានមូលដ្ឋាននៅទីក្រុង Boston នឹងរៀបចំការដេញថ្លៃមួយទៅលើទំនិញផ្សេងៗនាថ្ងៃទី10 ដល់ទី17 ខែមករា ក្នុងនោះរាប់បញ្ចូលទាំងមេដាយមាសមួយក្នុងវិញ្ញាសាកីឡាហុកឃីលើទឹកកក ពីទីក្រុង Grenoble មេដាយមាសអូឡាំពិកមួយក្នុងទីក្រុង Rio ឆ្នាំ2016 និងមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុង Garmisch-Partenkirchen ឆ្នាំ1936។
Robin ដែលជាម្ចាស់ជើងឯកកីឡាចំបាប់ពិភពលោកឆ្នាំ1967 បានឈ្នះមេដាយមាសប្រាក់អូឡាំពិក ក្នុងវិញ្ញាសាសេរី និង Greco-Roman ក្នុងអូឡាំពិកទីក្រុង Mexico City ឆ្នាំ1968។ លោកបានស្លាប់កាលពីខែឧសភា ឆ្នាំមុន ក្នុងវ័យ 74ឆ្នាំ។
គប់ភ្លើងដែលស្ថិតក្នុងចំណោមគប់ភ្លើងទាំង៣៣ដែលត្រូវបានធ្វើឡើងសម្រាប់អូឡាំពិកទីក្រុង Grenoble នោះ ត្រូវបានប្រើប្រាស់ដោយលោក Robin នាកីឡដ្ឋាន Le Stade de Glace កាលពីថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ1968 និងមានស្លាកសញ្ញាផ្សេងៗនៃកីឡានៅផ្នែកនៃក្បាលកន្លែងដុតភ្លើង។
លោក Robin ដែលជាម្ចាស់គប់ភ្លើងនេះអស់រយៈពេលពាក់កណ្តាលសតវត្សរ៍ រហូតទាល់តែលោកបានស្លាប់ បានដុតភ្លើងគប់អូឡាំពិកក្នុងទីក្រុង Grenoble មុននឹងភ្លើងនោះត្រូវបានពន្លត់វិញ។ រយៈពេល 8ខែក្រោយមក លោក Robin បានក្លាយជាកីឡាករចំបាប់ទីដែលឈ្នះបានមេដាយប្រាក់២ ក្នុងការប្រកួតអូឡាំពិកតែមួយ៕
ប្រភពពី៖ Sports.yahoo.com