ម្សិលមិញនេះដែរ កើតហេតុការណ៍មួយភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលលេចព័ត៌មានថា ដេរប្រដាប់ភេទឱ្យដូចក្រមុំ 700ដុល្លារ ដល់ចេញវិក័យបត្រមកតម្លៃ 28000 ដុល្លារអាម៉េរិក និងមានការលើកឡើងថា ម្ចាស់កែសម្ជស្សឌែរម៉ូគ្លីនិកត្រូវបានចាប់ខ្លួន ។
សុគន្ធ នីសា បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញាថា «ខ្ញុំស្គាល់គាត់យូរហើយ ហើយក៏តែងតែទទួលសាវ៉ាកម្មថែរក្សាសម្ផស្សនៅទីនោះជាប្រចាំ ខ្ញុំតែងតែទរទួលបាននៅភាពកក់ក្តៅពីក្រុមការងាររបស់គាត់ ដូច្នេះខ្ញុំមិនជឿថាបងស្រីដាណេ គាត់ធ្វើបែបនេះឡើយ ខ្ញុំជឿជាក់លើបងស្រី គាត់មិនរកស៊ីស្មោកគ្រោកចឹងទេ ខ្ញុំជឿជាក់លើបងស្រីដាណេ» ។
ចំណែកឯតារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏បានចេញសារគាំទ្រនាយិកាគ្លីនិកដែលថា « អ្នកស្គាល់គាត់ច្បាស់ទើបដឹងថាគាត់ជាមនុស្សយ៉ាងម៉េច គាត់មិនមែនជាមនុស្សរកស៊ីស្មោគគ្រោកដូចដែរអ្នកមួយចំនួនបានលាបពណ៌គាត់ទេ សូមអ្នកទាំងអស់គ្នាកុំទាន់វិនិច្ឆ័យទៅលើមនុស្សដែលអ្នកមិនទាន់បានស្គាល់គាត់ច្បាស់ ខ្ញុំស្គាល់គាត់ ខ្ញុំដឹងថាគាត់ជាមនុស្សល្អ បងDC Dermo » ។
សូមជម្រាបបញ្ជាក់ផងដែរថា បើតាមប្រភពច្បាស់ការ បានបញ្ជាក់ថា នាថ្ងៃដដែលនោះ ម្ចាស់កែសម្ជស្សខាងលើមិនត្រូវបានចាប់ខ្លួនអីនោះទេ គ្រាន់តែចូលខ្លួនសួរនាំ តែប៉ុណ្ណោះ នឹងឱ្យអ្នកស្រី ដាណេ វិលត្រលប់ទៅកាន់គេហដ្ឋានជាប្រក្រតី ។ ខាងប្រភពគ្លីនិកនោះ បានបង្ហើបថា ខាងសមត្ថកិច្ចបានអញ្ជើញគ្រូពេទ្យនៅឌែរម៉ូគ្លិនិក ហៅសាកសួរ ដើម្បីស្វែងរកចម្លើយពិត ហើយក៏គ្មានការចាប់ខ្លួន ឬវៃខ្នោះម្ចាស់ហាងកែសម្ជស្សឌែរម៉ូគ្លីនិក នោះទេ ៕