ហ៊ិន ច័ន្ទនិរ័ត្ន ជាពិធីការីនីមួយរូបដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។ តារាស្រីរូបនេះ ជាតារាមួយរូបដែលមិនសូវចូលចិត្តលេងស្តាយខ្លួនឡើយ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អាថ៌កំបាំងនៃការថែរក្សាសម្ផស្សស្បែកមុខ និងខ្លូនរបស់នាង។ ទើបតែបង្ហោះថ្មីៗ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមើលទៅពិតជាស្រស់ស្អាត និងទាក់ភ្នែកខ្លាំងណាស់។
មហាជនគ្រប់មជ្ឈដ្ឋានចាប់អារម្មណ៍ថា តារាស្រីមួយដួងនេះពុំសូវនិយមលេងស្ទាយតែងខ្លួន បែបជានារីសម័យថ្មី រឹបៗរាងដងខ្លួននោះឡើយ។ នាងនិយមតែឈុតរ៉ូបរាត្រីសម្រោលស ឬឈុតសម្លៀកបំពាក់បិទជិត មិនសិចស៊ី សម្ញែងដើមទ្រូងអ្វីនោះទេ។ តាមរយៈរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែល ហ៊ិន ច័ន្ទនិរ័ត្ន ទើបតែបង្ហោះនេះ គេឃើញនាង ពិតជាមានសម្រស់ក្មេងជាងវ័យខ្លាំងណាស់ ពោលគឺមើលជ្រុងណា ក៏ដូច 18 ឆ្នាំដែរ។
សូមរំឭកបន្ដិចថា ខណៈកន្លងទៅថ្មីនេះមានសារព័ត៌មានក្នុងស្រុកទម្លាយថា គូស្នេហ៍នាងមិនអនុញ្ញាត ស្លៀកពាក់រឹបរាង និងសិចស៊ីឡើយ ។ ហើយក៏ត្រូវបានគេបង្ហើបប្រាប់ទៀតថា ហ៊ិន ច័ន្ទនិរ័ត្ន អាចបង្ហាញរូបរាងសិចស៊ីបានតែបន្តិចបន្ទួចប៉ុណ្ណោះ តែមិនអាចសម្ញែងខ្លាំងពេកបានទេ ព្រោះជាប់បម្រាមរបស់គូស្នេហ៍ខ្លួន៕