ដូចប្រិយមិត្តបានដឹងរួចមកហើយថា តារាកំប្លែងជើងចាស់នាយ សានម៉ៅ កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ កាល់ម៉ែត្រ ដោយសារតែជំងឺបេះដូងរីក ជំងឺសួត និងជំងឺលើសឈាមយ៉ាងធ្ងន់ធ្ងរនោះ។ ដោយឡែកនៅពេលថ្មីៗនេះ មានតារាសិល្បៈជាច្រើន បានជួបសំណេះសំណាលសួរសុខទុក្ខ ពីស្ថានភាពជំងឺរបស់ លោក ធូ ចំរុង (នាយ សានម៉ៅ) អាយុ 60ឆ្នាំ ដែលកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។
អ្វីដែលភ្ញាក់ផ្អើលបំផុត ស្ថានភាពជំងឺរបស់លោកពូ សានម៉ៅ ដូចជាកំពុងតែធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ ។ បើតាមសម្ដីរបស់តារាកំប្លែង អ្នកនាង កាឆយ នៅថ្ងៃទី 2 ខែមករា ឆ្នាំ2019 នេះបង្ហោះឱ្យដឹងថា សូមឱ្យវត្ថុសក័សិទ្ធិនៅក្នុងលោក នឹងទេវតាដែលថែរក្សាកូនចៅ ជួយឱ្យបងសានម៉ៅ ជាពីជំងឺនឹងរោកគាទាំងឡាយ បវៀសជៀសឆ្ងាយបាត់ៗទៅ។ សូមឱ្យជាឆាប់ៗនេះណាបង។
អ្នកនាង គ្រត ដែលធ្លាប់ជាដៃគូកាត់សក់ក្នុងរោងការរួមគ្នា និងសម្ដែងកំប្លែងលើឆាក ក៏បានបួងសួងឱ្យលោកពូ សានម៉ៅ ថា «កូនចៅសូមបន់ព្រះសំពះទេវតាសូមជួយឱ្យបងសានម៉ៅឆាប់ជាផងលោកអើយ »៕