តាមរយៈសារព័ត៌មានកម្សាន្ដ Koreaboo នៅពេលមុននេះបន្ដិច បានឱ្យដឹងថា ខណៈនេះខាងផលិតកម្មSM ដែលជាផលិតកម្មធំផ្នែកចម្រៀង Kpop បានចេញការបញ្ជាក់អំពីទំនាក់ទំនងស្នេហារបស់សមាជិកក្រុម EXO តារាចម្រៀង Kai និងសមាជិកក្រុមចម្រៀងស្រី BLACKPINK នាង Jennie។
ក្រោយពីត្រូវអ្នកប្រម៉ាញ់រូបភាពចាប់បានថា តារាចម្រៀងស្រី Jennie កំពុងមានទំនាក់ទំនងស្នេហាក្រៅសិល្បៈជាមួយ លោក Kai ដែលជាសមាជិកក្រុម EXO នោះ ភ្លាមៗរឿងដ៏ក្ដៅគគុកមួយនេះ បានធ្វើឱ្យផ្ទុះពេញបណ្ដាញសង្គមតែម្ដង។ ខាងផលិតកម្ម YG Entertainment ដែលជាអ្នកគ្រប់គ្រងរបស់តារាស្រីក្រុម BLACKPINK មិនមានការបញ្ជាក់ណាមួយឱ្យច្បាស់ការនោះទេ តែខាងផលិតកម្មSM បានបង្ហោះប្រាប់អ្នកគាំទ្រថា « ពួកគេបានចែករំលែកអារម្មណ៍ឱ្យគ្នាទៅវិញទៅមក ក្នុងដំណើររួមគ្នា »។
សូមជម្រាបថា បើទោះបីជាខាងផលិតកម្មធំទាំងពីរកំពុងប្រកួតប្រជែងទីផ្សារសិល្បៈគ្នាយ៉ាងក្ដៅគគុកក៏ដោយ សង្ឃឹមអ្នកទាំងអស់គ្នានឹងទទួលយករឿងមួយនេះ ត្រូវយល់ពីអារម្មណ៍របស់ពួកគាត់ ព្រោះពួកគាត់ក៏ជាមនុស្សដូចពួកយើង ពួកគាត់ក៏ចេះមានស្នេហា យើងដឹងហើយគ្មាននរណាម្នាក់អាចហាមអារម្មណ៍រស់ខ្លួនឯងបានទេ ដូចនេះបើយើងពិតជាស្រលាញ់ពួកគាត់ មិនចង់ឱ្យពួកគាត់ពិបាកចិត្ត ចង់ឃើញពួកគាត់មានក្ដីសុខ ត្រូវតែលើកទឹកចិត្តនិងគាំទ្រពួកគាត់គ្រប់រូបភាព។ នេះបើតាមសម្ដីអ្នកគាំទ្ររបស់តារាចម្រៀងទាំងពីរនេះបាននិយាយ៕