នៅដើមឆ្នាំ2018 តារាចម្រៀង ខេមរៈ សិរីមន្ត ដែលប្រិយមិត្តស្គាល់ថាជាកំពូលតារាចម្រៀងដ៏ល្បីល្បាញមួយរូប បានបង្ហាញមុខភរិយា និងក្រុមគ្រួសារលោកជាហូរហែ។ តារាពេញនិយមរបស់យុវវ័យរូបនេះ ពិតមែនលែងលាក់បាំងរឿងប្រពន្ធកូនបានទៀតហើយ ថែមទាំងបង្ហាញការស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ ដូចជាមុនពេលដែលចេញទៅច្រៀងសម្ដែងនោះ តារាចម្រៀងផលិតហង្សមាសរូបនេះ បានឱបថើបកូនៗជាមុន ហើយភរិយារបស់លោកគឺមិនឱ្យធ្វើការអីទេ ពោលត្រឹមតែនៅផ្ទះមើលថែកូនទាំង2ប៉ុណ្ណោះ។
ថ្មីៗនេះទៀត លោកក៏បានបង្ហោះនូវរូបភាពផ្អែមល្ហែម និងព្រមទាំងបានសរសេររៀបរាប់ថា «ម្សិលមិញរវល់ពេញមួយថ្ងៃមិនបាននៅក្បែរអូន ថ្ងៃនេះបងសងអូនវិញគឺកំដរអូនដើរលេងពេញមួយថ្ងៃវិញម្តង»។ គ្រាន់តែឃើញបែបនេះភ្លាម អ្នកគាំទ្រមានការច្រណែននឹងលោកខ្លាំងណាស់ ដោយសារតែសម្ដីផ្អែមល្ហែមរបស់លោកចំពោះភរិយា អាចនិងធ្វើឱ្យអ្នកគាំទ្រលើសជាតិស្ករជាខ្លាំង៕