ក្រោយពីផ្ទុះរឿង កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងដ៍ល្បីមួយរូប ដែលត្រូវគេជះសា្របៀរ និងយកកំប៉ុងស្រាបៀរគប់ កាលពីវេលាម៉ោង 9 និង50នាទីយប់នៅចំនុចភោជនីយដ្ឋានមួយកន្លែង ឈ្មោះ “សមុទ្រ”។ ថ្មីៗនេះរឿងរ៉ាវដ៏ក្ដៅគគុកពេញបណ្ដាញសង្គមហ្វេសប៊ុក ក៏បានបញ្ចប់ដោយជនបង្កព្រមសងជំងចិត្តចំនួន 1 ម៉ឺនដុល្លារនិងសុំទោសជាសារធារណៈ។
តែយ៉ាងណាមិញ ទេព បូព្រឹក្ស ក៏មិនបានបង្អង់យូរទេ នាងបានយកថវិកាដែលបានពីសំណងនេះយកទៅជួយសិល្បករកំពុងសម្រាកព្យាបាលជំងឺដូចជា លោកពូ សានម៉ៅ លោកពូ ក្ដឹប កីឡាករ អេ រដ្ឋា និងមន្ទីពេទ្យគន្ធបុប្ផា។ ជាក់ស្តែងនៅថ្ងៃនេះ កញ្ញាក៏បានយកថវិកាទៅជួយដល់អង្កការ អាហ្វេស៊ីបកម្ពុជា ដែលមូលហេតុដោយសារតែកញ្ញា ឃើញនិងដឹងព័ត៌មានថា កុមារកំព្រាដែលរស់នៅក្នុងអង្គការនេះ គឺជា ជនរងគ្រោះដោយសារតែត្រូវជនអគតិមួយចំនួនចាប់រំលោភនូវសេពសន្ឋវៈ ពីឪពុកនិងបុគ្គលដទៃ ព្រមទាំងអ្នកខ្លះទៀតត្រូវបានបៀតបៀនកេរ្តិ៍ខ្មាស់និងរំលោភសិទ្ឋកុមារផងដែរ ទើបធ្វើឱ្យកញ្ញាមានចិត្តអាណិតអាសូររហូតបានមកដល់អង្គការនេះតែម្តង។
តារាស្រីរូបនេះបានធ្វើឱ្យស្នាមញញឹមរបស់កុមារកំព្រានិងកុមាររងគ្រោះនូវសេពសន្ឋវៈ ដែលរស់នៅក្នុងអង្គការអាហ្វេស៊ិបកម្ពុជា មានភាព សើច សប្បាយរីករាយហើយអ្វីដែលរឹតតែធ្វើឱ្យតារារូបនេះមានការភ្ញាក់ផ្អើលនោះ គឺបានជួបនិងតារាហូលីវូត2នាក់ប្តីប្រពន្ឋនៅទីនោះថែមទៀតផង ដែលពួកគាត់បានអញ្ជើញមកលេងអង្គការហ្វាស៊ីនេះដែរ ។ ដោយកញ្ញាទេព បូព្រឹក្សបានរៀបរាប់ថា«តើអ្នកទាំងអស់គ្នា ស្គាល់ពួកគាត់ទេ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាច្បាស់ជាបានស្គាល់ពួកគាត់រួចមកហើយ ព្រោះពួកគាត់ជាតារាហូលីវូត ថ្ងៃនេះយើងបានមកជួបប្អូនៗ នៅអង្គកាអាហ្វេស៊ីបកម្ពុជា សំរាប់នាងខ្ញុំក្នុងថ្ងៃនេះ បានយកថវិកាមួយចំនួនមកជូនដល់អង្គអាហ្វេស៊ីបកម្ពុជា»៕