បើកទំព័រសករាជថ្មី2019 លោក ម៉េង ប៊ុនឡូ បានបង្ហាញស្នាដៃដឹកនាំសម្ដែងភាពយន្ដខ្នាតធំរបស់ខ្លួនគឺរឿង «ចិញ្ចៀន» ដែលរំពឹងថា ពិតជាប្លែកនិងមានតួលេខទស្សនិកជន ដែលចង់ទិញសំបុត្រទស្សនា ក៏កាន់តែកើនឡើងជាលំដាប់។
រឿងនេះជាកំប្លែង និងភ័យរន្ធត់គឺរឿង “ចិញ្ចៀន” ដែលដឹកនាំផលិតដោយលោក ម៉េង ប៊ុនឡូ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជននៅមុនពេលថ្ងៃចាក់បញ្ចាំង ក៏ព្រោះតែឈុតឆាកខ្លី(Trailer) នៃភាពយន្តនេះបានបង្ហាញពីឈុតឆាកភ័យរន្ធត់ និងតំបន់ព្រៃភ្នំទឹកជ្រោះដ៏ស្រស់ស្អាតនៅប្រទេសកម្ពុជា។
ភាពយន្តនេះ កំពុងទាក់ទាញអ្នកគាំទ្រខ្លាំង នេះបើតាមការបញ្ជាក់របស់ផលិតករ លោក ម៉េង ប៊ុនឡូ។ លោក បានអះអាងថា ភាពយន្តរឿង «ចិញ្ចៀន» គឺជាស្នាដៃមួយ ដែលលោករំពឹងយ៉ាងខ្លាំង ព្រោះជាភាពយន្តមួយរឿងនឹងបង្កប់ដោយរសជាតិច្រើន ដោយឆ្លុះបញ្ចាំងពីជីវិតរបស់កុលសម្ព័ន្ធមួយក្រុមនៅក្នុងប្រទេសកម្ពុជា និងជំនឿរបស់ជនជាតិភាគតិច ដោយមានបញ្ចូលនូវការអប់រំជាច្រើនផងដែរ ក្រៅពីឈុតឆាកកាចសាហាវស្នេហាជូរចត់ និងកំប្លែង៕