មុននេះបន្ដិចតារាសម្ដែង និងច្រៀងលោក អ៊ឹម ជីវ៉ា បានបង្ហោះវីដេអូ និងរូបភាពព្រោងព្រាតពេញ Facebook ដែលគេមើលឃើញថា ហាក់បីដូចជាមិនសុខស្រណុកចិត្តចំពោះពោះ ការមានប្រសាសន៍របស់រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើកឡើងថា ករណីជះស្រាបៀរលើតារាចម្រៀងគឺជាងអង្គរឿងតូច និងធ្វើឱ្យសិល្បៈករជាច្រើនមានការអាក់អន់ចិត្តយ៉ាងខ្លាំង ដោយសារតែករណីនេះបានប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរចំពោះអ្នកសិល្បៈ ដែលជាទង្វើរមួយមិនអាចទទួលយកបានឡើយ ហើយណាមួយវាក៏បានប៉ះពាល់ដល់សិទ្ធិ និងកិត្តិយសស្ត្រីខ្មែរផងដែរ។
តែយ៉ាងណាមិញ អ៊ឹម ជីវ៉ា ថាខ្លួនធ្វើវីដេអូនោះ មិនបានឌឺដងដាក់មន្រ្តីឬបុគ្គល ឬដាក់ឈ្មោះក្រសួង ឬឈ្មោះមន្រ្តី ណាមួយឡើយ គឺធ្វើបែបកំប្លែង។ លោក ជីវ៉ា ថា «ខ្ញុំសូមជំរាបថា ការថតវិដេអូរបស់ខ្ញុំបានគឺមិនបានឌឺដងដាក់មន្រ្តីឬបុគ្គល ឬដាក់ឈ្មោះក្រសួង ឬឈ្មោះមន្រ្តី ណាមួយឡើយ គឺធ្វើវាបែបកំប្លែង សូមមេត្តា កុំស៊ីលៀសរអៀសខ្លួន រើសយកដាក់ខ្លួន បើអ្នកណាមិនពេញចិត្តអាចអូសរំលងបានមិនបាច់ចូលមើលទេ» ។
លោកថា «ចុះគេវីដេអូថតគ្រឿងញៀន និងចាប់ចោនោះ គេឌឺដងដាក់ចោឬអ្នកលក់គ្រឿងញៀនមែន? បើវិដេអូនេះជារឿងក្តៅក្រហាយ ណាមួយបើមិនសុខចិត្តទេដាក់ពាក្យប្តឹងទៅ ខ្ញុំទទួលស្វាគមន៍ជានិច្ច។ រឿងមួយទៀតជូនចំពោះអ្នកពូកែជេលើខ្ញុំផង សូមមេត្តាហូបអាហារទិព្វនិងឱ្យជីវិតក្លាយជាអមតៈផង ក្រែងថ្ងៃណាមួយគេជះស្រាបៀលើ ឬមុនឆ្លងឆ្នាំជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានដូចខ្ញុំក្រែងគ្មានជីវិតរស់នៅតទៅទៀត ។ ពាក្យចាស់ពោលថា កុំសើចនិងបងប្រយ័ត្នពារឆ្លងម្តងម្នាក់សូមអរគុណ ដោយក្តីគោរពអំពីខ្ញុំបាទ»៕