លោក Jurgen Kloppបានអំពាវនាវឱ្យមានការស្ងប់អារម្មណ៍ ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 4-០ របស់ Liverpool លើក្រុម Newcastle ដែលបានជួយបន្ថែមពិន្ទុនាំមុខរបស់ក្លិបនេះនៅលើកំពូលតារាងក្របខ័ណ្ឌ Premier League រហូតដល់ 6ពិន្ទុ។
ក្រុម Liverpool កំពុងតែស្ថិតក្នុងការរង់ចាំ ចាប់តាំងពីឆ្នាំ1990 ដើម្បីឈ្នះពានក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ហើយនៅរដូវកាលនេះ វាហាក់បង្ហាញថានឹងក្លាយជាឱកាសមួយក្នុងចំណោមឱកាសដ៏ល្អបំផុតរបស់ពួកគេ ដើម្បីបញ្ចប់ការមិនឈ្នះពានសោះនោះ។
ការដណ្តើមបានជ័យជម្នះលើក្រុម Newcastle នាកីឡដ្ឋាន Anfield កាលពីថ្ងៃពុធ បានកើតឡើងតាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ 4នាក់រួមមាន DejanLovren, Mohamed Salah, XherdanShaqiriនិង Fabinho ដែលជួយឱ្យមើលឃើញពីភាពខ្លាំងក្នុងតំបន់ប្រយុទ្ធរបស់ក្រុម Liverpool។
ស្របពេលជាមួយគ្នានេះ ក្រុម Manchester City បានរងបរាជ័យជាលើកទី2 ក្នុងរយៈពេល 5ថ្ងៃ ដោយចាញ់នៅលើទឹកដីក្រុម Leicester 2-1។
ក្រុម Tottenham បានឡើងឈរពីលើក្រុម Man City ក្នុងចំណាត់ថ្នាក់លេខ2 ក្រោយពីបានលត់ក្រុម Bournemouth យ៉ាងចាស់ដៃក្នុងលទ្ធផល 5-០ ស្របពេលក្រុម Eden Hazard បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ក្នុងពេលក្រុម Chelsea បានយកឈ្នះ 2-1 លើទឹកដីក្រុម Watford ប៉ុន្តែ ក្រុមឈរលេខ4 Arsenal ត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 នៅលើទឹកដីក្រុម Brighton។
លោក Klopp បានបញ្ជាក់ថា៖ «ការនាំមុខ 6ពិន្ទុដាច់មិនមានន័យអ្វីឡើយ។ យើងនឹងត្រូវលេងជាមួយនឹងក្រុម Arsenal និង Man City។ វាជារឿងល្អដែលយើងមាន 6ពិន្ទុបន្ថែមទៀតច្រើនជាងក្រុមផ្សេង ឬ7ពិន្ទុនោះ»៕