កីឡាករ LeBron James បានរងរបួសក្រលៀន ប៉ុន្តែក្រុម Los Angeles Lakers បានរួមគ្នាដើម្បីយកឈ្នះក្នុងលទ្ធផល 127-101 លើក្រុមម្ចាស់ជើងឯក 2សម័យកាល Golden State Warriors ដើម្បីបញ្ចប់ការចាញ់ជាប់ៗគ្នាត្រឹម 11ប្រកួត។
លោក Luke Walton គ្រូបង្វឹកនៃក្រុម Lakers បានឱ្យដឹងថា៖ «នោះគឺជាការប្រកួតដ៏ពេញលេញបំផុតរបស់យើងនៅរដូវកាលនេះ។ យើងបានដឹងថា ពួកគេនឹងព្យាយាមរត់ឥតឈប់ឈរ ហើយពេលវេលាជាច្រើន យើងពឹងផ្អែកទៅលើ LeBron និងកីឡាករជើងចាស់របស់យើងដើម្បីរក្សាឱ្យយើងស្ថិតក្នុងការគ្រប់គ្រង។ ដោយគ្មាន LeBron ក្រុមទាំងមូលបានធ្វើយ៉ាងល្អដើម្បីវាយបកវិញ»។
James បានរងរបួសនៅពាក់កណ្តាលផ្លូវនៃការប្រកួតរយៈពេល 12នាទីលើកទី3 នៅពេលដែលរូបគេបានព្យាយាមរត់ទៅរកបាល់។ ប៉ុន្តែ រូបគេបានដួល និងមានការឈឺចុកចាប់ត្រង់ក្រលៀនខាងឆ្វេងរបស់គេ នៅមុនពេលរូបគេត្រូវបានប្តូរដោយសែងចេញពីទីលានប្រកួត។
រូបគេបានសម្តែងនូវការឈឺចុកចាប់យ៉ាងខ្លាំង នៅពេលដែលរូបគេបានចាកចេញពីទីលាន និងបានធ្វើដំណើរទៅកាន់បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់។
James ដែលបានបញ្ចប់ការប្រកួតដោយរកបាន 17 ពិន្ទុនោះបានឱ្យដឹងថា៖ «ជាការរំពឹងទុក វាមិនមានរយៈពេលយូរអង្វែងឡើយដែលខ្ញុំអាចវិលទៅកាន់ការប្រកួតវិញ ឱ្យបានឆាប់តាមដែលអាចធ្វើបាន»៕
ប្រភពពី៖ Channel News Asia