តើប្រព័ន្ធផ្កាយរណបព្យាករអាកាសធាតុ ឬរថយន្តតាក់ស៊ី ដែលមានរូបឡូហ្គោសម្គាល់ គួរតែបញ្ចូលក្នុងគម្រោងថវិកាអូឡាំពិករបស់ប្រទេស ឬយ៉ាងណា? នេះគឺជាបញ្ហាមួយដែលជប៉ុន និងគណៈកម្មការរៀបចំការប្រកួតអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ2020 កំពុងតែគិត ខណៈដែលពួកគេព្យាយាមធ្វើការទៅលើចំនួនទឹកប្រាក់ដែលពួកគេនឹងចំណាយសរុបក្នុងអូឡាំពិក។
គណៈកម្មាការរៀបចំ នឹងប្រកាសពីគម្រោងថវិការបស់ខ្លួនចុងក្រោយបំផុតនៅថ្ងៃសុក្រនេះ ហើយពួកគេនឹងប្រឈមមុខនឹងសម្ព័ន្ធដ៏ធំក្នុងការកាត់បន្ថយការចំណាយ។ គម្រោងថវិកាបច្ចុប្បន្នសម្រាប់អូឡាំពិក ដែលត្រូវបានកែសម្រួលក្នុងដូចគ្នានេះកាលពីឆ្នាំមុន ស្ថិតក្នុងចំនួនប្រមាណជា12ពាន់លានដុល្លារអាមេរិក ហើយគណៈកម្មការរៀបចំ បានសន្យាថា វានឹងមិនកើនឡើងទៀតឡើយ។
ស្របពេលដែលមានកង្វល់ផ្សេងៗថា ការបង្កើនការចំណាយ កំពុងតែបាំងបិទសក្តនុពលទីក្រុងម្ចាស់ផ្ទះអូឡាំពិក លោក Toshiro Muto នាយកប្រតិបត្តិអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ2020 បានឲ្យដឹងក្នុងសន្និសទីសារព័ត៌មានកាលពីពេលថ្មីៗនេះថា៖ «យើងមិនអាចបង្កើនឲ្យលើសចំនួនកាលពីមុននៃគម្រោងថវិកាឡើយ»។ ប៉ុន្តែ ជម្លោះមួយបានផ្ទុះឡើង ទៅចំណុចអ្វីខ្លះដែលត្រូវរាប់បញ្ចូលក្នុងការចំណាយអូឡាំពិក។ ក្នុងចំណោមទឹកប្រាក់12ពាន់លានដុល្លារ គណៈកម្មការៀបចំ ទាមទារយកតែឯងក្នុងទឹកប្រាក់ច្រើនជាង 5ពាន់លានដុល្លារ ដែលស្មើនឹងចំនួនរបស់រដ្ឋាភិបាលទីក្រុងតូក្យូ៕
ប្រភពពី៖ Channel News Asia