តាមរយៈការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា មានការបើកប្រតិបត្តការបង្ក្រាបដ៏ក្តៅគគុក លើករណីជួញដូរនិងរក្សាទុកគ្រឿងញៀនមួយ បានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន4នាក់ កាលពីវេលាម៉ោង2 និង20ចូលថ្ងៃទី19 ខែធ្នូ ម្សិលមិញនេះ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយកម្លាំងសមត្ថកិច្ចនគរបាលការិយាល័ទី6នៃមន្ទីរប្រឆាំងគ្រឿងញៀន ។
អ្វីដែលភ្ញាក់ផ្អើលបំផុត គឺជនសង្ស័យម្នាក់ក្នុងចំណោម4នាក់នេះ គឺជាពិធីករទូរទស្សន៍ល្បីម្នាក់ និងដកហូតបានថ្នាំញៀនបានជាង1គីឡូក្រាម ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង4នាក់ 1-ឈ្មោះ ហែម បូរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជាពិធីករទូរទស្សន៍ (ឌីជេឡាយអិន) ស្នាក់នៅផ្ទះលេខ63 ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ប្រភពបន្តថា ជាមួយការឃាត់ខ្លួនជនសង្ស័យទាំង4នាក់ សមត្ថកិច្ចដកហូតវត្ថុតាងនៅ ក្នុងបន្ទប់108 ក្នុងមជ្ឍមណ្ឌលកម្សាន្តរ៉ុក រួមមាន 1-ថ្នាំមេតំហ្វេតាមីន(ICE)ទម្ងន់374.39ក្រាម 2-សារធាតុញៀនប្រភេទអ៊ិចស្តាស៊ីចំនួន1562គ្រាប់ ស្មើទម្ងន់ និង609.33ក្រាម (សរុបជាង1គីឡូក្រាម) 3-អាវុធខ្លី1ដើម (ឡុក) 4-ជញ្ជីងថ្លឹងគ្រឿងញៀនធំ1គ្រឿង និងតូច2គ្រឿង ៕