Bayern Munich កំពុងតែសម្លឹងឆ្ពោះទៅកាន់ការជួបការប្រកួតដ៏ស្វិតស្វាញមួយជាមួយនឹងក្រុម Liverpool ដើម្បីប្រជែងយកកៅអីទៅវគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ។ នេះបើយោងតាមការបញ្ជាក់របស់លោក Hasan Salihamidzic ប្រធានផ្នែកកីឡារបស់ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់មួយនេះ កាលពីថ្ងៃចន្ទ។
ក្លិបទាំង2 មានប្រវត្តិដូចគ្នាក្នុងយុទ្ធនាការនេះ តាមរយៈការឈ្នះពានប្រចាំទ្វីបអឺរ៉ុបមួយនេះចំនួន 5លើកដូចគ្នា។ Liverpool បច្ចុប្បន្នជាក្រុមកំពុងមានទម្រង់លេងយ៉ាងល្អ និងកំពុងតែឈរលើលេខ1 នៅក្នុងតារាងក្របខ័ណ្ឌ Premier League ស្របពេលដែលក្រុម Bayern Munich មិនបានស្ថិតក្នុងទម្រង់លេងដ៏ខ្លាំងរបស់ពួកគេឡើយ ក្នុងក្របខ័ណ្ឌ Bundesliga មកទល់ពេលនេះ។
ក្រោយពីការចាប់ឆ្នោតសម្រាប់វគ្គ 16ក្រុមចុងក្រោយក្នុងទីក្រុង Nyon កាលពីថ្ងៃចន្ទ លោក Salihamidzic បានឱ្យដឹងថា៖ «ពួកគេជាក្រុមខ្លាំងនៅពេលនេះ និងជាក្រុមកំពុងនាំមុខលើតារាងលីកនៅអឺរ៉ុប។ ពួកគេកំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អ និងមានភាពរឹងមាំផ្នែករាងកាយ។ យើងកំពុងតែសម្លឹងឆ្ពោះទៅកាន់ការប្រកួតនោះ បើទោះបីវាជាការប្រកួតដ៏ស្វិតស្វាញមួយក៏ដោយ»។
ស្របពេលជាមួយគ្នានេះ ក្រុមធ្លាក់ទម្រង់លេង Manchester United របស់លោក Jose Mourinho នឹងត្រូវប៉ះជាមួយនឹងក្រុមម្ចាស់ជើងឯកបារាំង Paris Saint-Germain។ ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid ត្រូវបានចាប់ឆ្នោតឱ្យជាមួយនឹងក្រុម Ajax ក្នុងការចាប់ឆ្នោតកាលពីថ្ងៃចន្ទ ក្នុងទីក្រុង Nyon ខណៈដែលក្រុមយក្សអេស្ប៉ាញមួយនេះនឹងប្រមាញ់រកការឈ្នះពានជាលើកទី5 ក្នុងរយៈពេល 6រដូវកាល ហើយ Lionel Messi និង Barcelona នឹងជួបជាមួយនឹងក្រុម Lyon។
ក្រុមដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 ក្នុងពូល នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងទី2 នាថ្ងៃទី12 ឬទី13 និងថ្ងៃទី19 ឬទី20 ខែកុម្ភៈ ខណៈដែលការប្រកួតជើងទី2 នឹងប្រព្រឹត្តទៅនៅថ្ងៃទី5 ឬទី6 និងទី12 ឬទី13 ខែឧសភា៕
ការចាប់ឆ្នោតសម្រាប់ Champions League វគ្គ១៦ក្រុមចុងក្រោយ
Schalke 04 vs Manchester City
Atletico Madrid vs Juventus
Manchester United vs Paris Saint-Germain
Tottenham Hotspur vs Borussia Dortmund
Lyon vs Barcelona
Roma vs Porto
Ajax v Real Madrid
Liverpool v Bayern Munich