តារាសម្ដែង ប៉ែន ចំរ៉ុង បានពាក់ចិញ្ចៀនសុំគូស្នេហ៏រៀបការនៅមុខចាស់ទុំ ថែមទាំងបានបញ្ចាក់ពីការត្រៀមចូលរោងការនៅឆ្នាំ ២០១៩ ផងដែរ។ ជាងនេះទៅទៀត អនាគតភរិយារបស់ ប៉ែនចំរ៉ុង ធ្លាប់បានបង្ហើបថា លោក ប៉ែន ចំរ៉ុង ជាកំពូលបុរសពូកែយល់ចិត្តណាស់និងថែមទាំងចេះធ្វើម្ហូបសម្រាប់រូបនាង។
សូមជម្រាបថា គូរស្នេហ៏របស់ប៉ែន ចំរ៉ុង ត្រូវបានគេស្គាល់ថាជាអ្នកស្រីអ្នកខេត្តបាត់ដំបង មានរូបសម្រស់ស្រស់សោភាមិនចាញ់តារាសម្ដែងស្រីប៉ុន្មាននោះទេ ហើយពួកគេតែងតែសម្ញែងភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមហ្វេសមិនដែលដាច់ឡើយ។ ព្រោះតែស្អិតដូចស្ករតាំងម៉ែបែបនេះ បានជាភរិយលោក ចំរ៉ុង រៀបរាប់ថា៖ «អរគុណរឿងល្អ និង រឿងអាក្រក់ទាំង ឡាយដែលបង្រៀនឱ្យខ្ញុំរឹងមាំនិងដើរដល់ផ្លូវមួយនេះ។ មនុស្សម្នាក់មិនអាចតម្រូវមនុស្សរាប់រយនាក់បានទេ កុំហាមមាត់គេ សំខាន់យើងធ្វើឱ្យល្អនិងមានសេចក្តីសុខសម្រាប់ខ្លួនឯងទៅបានហើយ អាក្រក់ក្នុងក្រសែភ្នែកអ្នកដ៏ទៃដែលគេចេះតែវាយតម្លៃ តែជាមនុស្សល្អសម្រាប់ខ្ញុំ »។
មិនតែប៉ុនហ្នឹងទេ គូស្នេហ៍ ប៉ែន ចំរ៉ុង ថែមទាំងប្រកាសថា មានក្តីសុខខ្លាំងណាស់ដែលមានលោក ប៉ែន ចំរ៉ុង ជាប្តី។ ខណះនោះដែរមានអ្នកគាំទ្រជាច្រើននាក់ជូនពរគូស្នេហ៍សិល្បៈមួយគូនេះ នឹងរំពឹងថាពួកគេទាំងពីស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង៕