ដោយសង្កេតឃើញ នាយ សង់ សេត និងកញ្ញា សុន ស្រីពេជ្រ បានសម្រេចចិត្តប្រកាសលក់ផ្ទះ ដើម្បីព្យាបាលជំងឺ លោកតា សង់ ស៊ីស ដែលកំពុងធ្លាក់ខ្លួនឈឺឡើងស្គមដោយជំងឺលើសឈាមនិងត្រូវទិញថ្នាំសំរាប់ព្យាបាលជំងីជាប្រចាំផងដែរ។
តារាចម្រៀងសុន ស្រីពេជ្រ បានបង្ហោះសារថា «ពុកខ្ញុំស្គមណាស់ ប្អូនផ្ញើររូបម្សិលមិញឱ្យមើលប្រាប់ថាគាត់រាល់ថ្ងៃដើរបេះតែស្លឹកបាស់និងផ្ទីស្ងោរពិសារសឹងរាល់ថ្ងៃពេលខ្លះគ្មានទាំងសាច់ពិសារផង ទឹកភ្នែកកូនហូរឥតឈប់ពេលឃើញរូបនឹង»។ ក្រោយពីបានបង្ហោះសារនិងរូប មហាជនជាច្រើនមានអារម្មណ៍ក្ដុកក្ដួល និងជូនពរលោកតាឱ្យឆាប់ជាសះស្បើយ។
ហើយនៅពេលថ្មីនេះទៀតសោត តារាចម្រៀងនៅផលិតថោនកញ្ញា ឈិត សុវណ្ណបញ្ញា ក៏មានចិត្តអាណិតដល់រូបលោកតាបានឧបត្ថម្ភជូនជាថវិកាមួយចំនួន ដើម្បីជួយសំរួលបន្ទុកខ្លះដល់ សុន ស្រីពេជ្រ ដែលកំពុងតែខ្វះខាត់ថវិការដើម្បីព្យាបាលជម្ងឺឳពុកផងដែរ។ ក្នុងនោះដែរ សុន ស្រីពេជ្របានបង្ហោះដោយចេញពិចឹត្តក្នុងបណ្ដាញហ្វេសប៊ុកថា « បងសូមថ្លែងអំណរគុណដល់ប្អូនស្រី ឈិត សុវណ្ណបញ្ញា ដែលអាណិតអាសូរនិងបានជួយឧបត្ថម្ភថវិកាចំនួន 100ដុល្លារអាមេរិក ដល់លោកពុកបង កំពុងមានជំងឺសព្វថ្ងៃ។ សូមទេវត្តាទិសទាំងប្រាំបីជួយបីបាច់ថែរក្សាអូនឱ្យមានសុខភាពល្អ កាន់តែទទួលបាននូវការគាំទ្រពីទស្សនិកជនកាន់តែច្រើន ការងាររីកចំរើន ពិសេសសម្រស់ស្រស់ស្អាតនិងជៀសផុតពីជំងឺផ្សេងៗ»៕