បន្ទាប់ពីបានឆ្លងកាត់ការធ្វើបទបង្ហាញ និងការឃោសនាពីទស្សនៈវិស័យក្នុងការដឹកនាំសមាគមន៍យ៉ាងស្វិតស្វាញអស់រយៈពេលជាង 3ម៉ោង ពេលនេះចំពោះបេក្ខភាពដែលបានជាប់ឆ្នោតក្លាយជាប្រធាន សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអាណត្តិទី6 គឺលោក ច្រឹក សុខនីម ជាមួយសំឡេងសន្លឹកឆ្នោត 34 សំឡេង ខណៈដែលលោក វ៉ន ចាន់ថន ទទួលបាន 25 សំឡេង ហើយលោក សុត វីរៈ ទទួលបានត្រឹម 7 សំឡេង តែប៉ុណ្ណោះ ។
ជាមួយនឹងការទទួលបានតំណែងជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក្នុងអាណត្តិទី៦នេះ លោក ច្រឹក សុខនីម បានតាំងចិត្តយ៉ាងមុតមាំក្នុងការខំប្រឹង និងព្យាយាមដឹកនាំសមាគមន៍ឱ្យមានភាពរីកចម្រើន ជឿនលឿនទៅមុខ ដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ ជាពិសេស ធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យទាំងអស់ ដែលជាសមាជិករបស់សមាគម ទទួលបាននូវអត្ថប្រយោជន៍យ៉ាងល្អប្រសើរជាងពេលបច្ចុប្បន្ននេះ ៕