នៅក្នុងសាលរួមរបស់សណ្ឋាគារសាន់វ៉េ សមាជិកនៃសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាចំនួន 80នាក់ ដែលជាតំណាងក្រុមហ៊ុនផងដែរនោះ បាននិងកំពុងស្ថិតនៅក្នុងវេទិកានៃមហាសន្និបាតលើកទី5 ដើម្បីត្រៀមធ្វើការបោះឆ្នោតជ្រើសរើសបេក្ខភាពជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអាណត្តិទី6។
ចំពោះបេក្ខភាពដែលចូលរួមប្រាថ្នាធ្វើជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអាណត្តិទី6 នេះ រួមមានចំនួន3នាក់៖
១) លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Mekong Brokerage Co., Ltd
២) លោក វ៉ន ចាន់ថន អគ្គនាយក្រុមហ៊ុនអចលនទ្រព្យ TownCity Real Estate Co., Ltd
៣) លោក សុត វីរៈ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Huttons CPL Co., Ltd
នៅក្នុងវេទិកាបោះឆ្នោតជ្រើសប្រធានអាណត្តិទី6 នេះ ក៏មានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម នង ពិសិដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រង់អាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Cambodia Properties Limited, លោកបណ្ឌិត តាន់ មុន្នីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុង ឬទ្ធី គ្រុប និងលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអណត្តិទី5។
យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ គិតត្រឹមម៉ោង 3រសៀល ថ្ងៃទី14 ខែធ្នូ ឆ្នាំ 2018 នេះ គេនៅមិនទាន់ដឹងពីលទ្ធផលនៅឡើយនោះទេ។
សូមរង់ចាំតាមដានថា ក្នុងចំណោមបេក្ខភាពទាំង 3រូបខាងលើនេះ តើនរណានឹងក្លាយជា ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអាណត្តិទី6…