តាមរយៈទំព័រកម្សាន្ដបរទេស Angelopedia បានឱ្យដឹងថា ការប្រកួត Preliminary Competition ក្នុងកម្មវិធី Miss Universe 2018 បានប្រព្រឹត្តទៅនៅយប់ថ្ងៃទី13 ខែធ្នូ ឆ្នាំ2018នេះ IMPACT Arena ក្រុងបាងកក ប្រទេសថៃ ដោយវគ្គនេះបេក្ខភាពបវកញ្ញាតំណាងជាតិនីមួយៗ ត្រូវប្រកួត 2វិញ្ញាសា គឺរ៉ូបរាត្រីសមោលសរ និង ឈុតហែលទឹក។ ពិន្ទុដែលបានពីការប្រកួតដ៏សំខាន់នេះ នឹងបូកជាមួយពិន្ទុវគ្គសម្ភាសន៍ ដើម្បីសម្រេចថាបេក្ខនារីរូបណានឹងឆ្លងទៅកាន់ Top20 នៅរាត្រីផ្ដាច់ព្រ័ត្រ ដែលបញ្ចប់នៅថ្ងៃអាទិត្យ ទី 15 ខាងមុខនេះ។
អ្វីដែលធ្វើឱ្យចាប់អារម្មណ៍ក្នុងវគ្គ Preliminary Competition នេះ យើងសង្កេតឃើញបវរកញ្ញានីមួយៗបានរំលេចសម្រស់ក្នុងឈុតរាត្រីសមោសរប្រណីតៗ គួរជាទីទាក់ភ្នែក ជាពិសេសគឺបវរកញ្ញាកម្ពុជា កញ្ញា រឿន ណាត តែម្ដង។ ជាក់ស្ដែង កញ្ញា រឿន ណាត បានបង្ហាញវត្តមាននៅលើឆាក គ្រងដោយឈុតរាត្រីពណ៌ក្រហមកុលាប បញ្ចេញកាយវិការដើរល្វតល្វន់ ប្រកបដោយភាពជឿជាក់ គួរឱ្យមោទកភាពជាទីបំផុត។ ដើម្បីជ្រាបកាន់តែច្បាស់ថាតើបវរកញ្ញាចក្រវាលកម្ពុជា 2018 រឿន ណាត នឹងស្លៀករ៉ូបរាត្រីសមោលសរបែបណា នឹងដើរស្អាតយ៉ាងណា សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖