មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី បវរកញ្ញារបស់កម្ពុជា កញ្ញា រឿន ស៊ីណាត ដែលមិនសូវជាអាចនិយាយភាសាអង់គ្លេសបានល្អនោះស្រាប់តែបវរកញ្ញាចក្រវាលរបស់អូស្ដ្រាលី បានធ្វើការ Live វីដេអូ និយាយពីបវរកញ្ញារបស់កម្ពុជា ជាហេតុធ្វើឱ្យមហាជនខ្មែរជាច្រើនមិនពេញចឹត្តយ៉ាងខ្លាំងថែមទាំងបានរិះគនចំៗ ទៅលើបវរកញ្ញាអូស្ដា្រលីនោះវិញ។
ជាក់ស្ដែងក្រោយកើតមានរឿងហេតុនេះ បវរកញ្ញាអាមេរិក នាង Sarah Rose Summer បានធ្វើការផ្ញើសារមកកញ្ញា រឿន ស៊ីណាត ភ្លាមៗ និងបានធ្វើការបកស្រាយផងដែរ។ សំណេរសាររបស់បវរកញ្ញាអូស្ដ្រាលី បានសរសេរថា « សួស្ដី! ខ្ញុំពិតជាសូមទោស។ ខ្ញុំបានដឹងថា វីដេអូខ្លីបត្រូវបានគេកាត់ចោល ហើយការបែកធ្លាយរូបភាពបានផ្ទុយទៅនឹងកិច្ចពិភាក្សា របស់យើង។ តើអ្នកបានទស្សនាការឡាយទាំងស្រុងរបស់ Valeria ដែរឬទេ? ខ្ញុំមិនបានកើតចិត្តស្អប់អ្វីនោះទេ ហើយយើង សុំសរសើរ Nat។ យើងកំពុងពិភាក្សាថាតើវាលំបាកដើម្បីឱ្យពួកយើងនិយាយភាសាតែមួយ។ ខ្ញុំមិនអាចស្រម៉ៃទេ។ យើងបានពិភាក្សាថាតើមានចំណេះដឹង ប៉ុន្មានដែលបានទទួលពីពេលវេលារបស់យើងនៅឯកម្មវិធី miss universe តាមរយៈការពិតថាពិភពលោករបស់យើងតូចឬធំ។
ខ្ញុំគិតពីរឿងនេះជាច្រើនលើក ខ្ញុំមិនអាចស្រម៉ៃថាតើវាលំបាកប៉ុន្មានក្នុងការនិយាយភាសា បរទេសដូចអ្នកដទៃ។ ខ្ញុំក៏បានសង្កត់ធ្ងន់ផងដែរថាតើយើងត្រូវប្រើប្រាស់ Google Translate នៅលើទូរស័ព្ទដៃរបស់យើង។ ទោះជាយ៉ាងណា ខ្ញុំបានប្រាប់ Nat ពីគោលបំណងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា បន្ទាប់ពីការប្រកួតប្រជែងក្នុងខែនេះ។ ចំណេះដឹងគឺជាអ្វីៗទាំងអស់ ហើយខ្ញុំសង្ឃឹមថាអ្នកនឹងយល់ពីទឹកចិត្តរបស់ខ្ញុំ ខណៈស្ថានភាពរបស់ខ្ញុំមិនដូចទៅនឹង អ្វីដែលមនុស្សគ្រប់គ្នាគិត និងនិយាយនោះទេ៕