តារាចម្រៀងវ័យក្មេងសំឡេងផ្អែម និងមានទឹកដមប្រកបដោយមនោសញ្ចេតនា លោក នី រតនា ត្រូវបានគេដឹងថា នឹងចូលរោងការនៅថ្ងៃទី18 ខែមករា ឆ្នាំ2019 ខាងមុខនេះ ដោយគ្រោងធ្វើនៅគេហដ្ឋានខាងស្រី ដែលជាកូនអ្នកមានទ្រព្យធនផងដែរ។ នៅក្នុងនោះ ក៏នឹងមានវត្តមានភ្ញៀវកិត្តិយសដែលជាមន្ត្រីរាជការ អ្នកមានមុខមាត់ក្នុងសង្គម អ្នកជំនួញធំៗ ជាពិសេស គឺអ្នកសិល្បៈដែលសរុបទាំងអស់មិនក្រោម 1,000នាក់ឡើយ។
តាមការបង្ហើបឱ្យដឹងដដែលនោះ គេដឹងថា សម្រាប់ថ្លៃបណ្ណាការវិញក៏ នី រតនា ជូនដល់ខាងស្រីច្រើនគួរសមដែរ ប៉ុន្ដែមិនបានបញ្ជាក់ថា ប៉ុន្មានឡើយ។ ពេលនេះដែរ នី រតនា ក៏បានរៀបចំខ្លះៗហើយសម្រាប់ពិធីមង្គលការរបស់លោកដែលមានដូចជា ការថតរូប Pre wedding កក់ហាង និងសម្អាងការជាដើម។
សូមជម្រាបបន្ថែមទៀតថា ដូចប្រិយមិត្តបានជ្រាបអីចឹងថាបន្ទាប់ពីតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសរូបនេះបានភ្ជាប់ពាក្យរួចមក ជីវិតគូស្នេហ៍លោកគឺកាន់តែផ្អែមល្ហែមឡើងៗ ស្រប់ពេលជាមួយនឹងការមមារញឹកត្រៀមខ្លួនចូលរោងការផងដែរនោះ។ ចង់ដឹងថា ផ្អែមល្ហែមបែបណានោះ សូមទស្សនាកម្រងរូបភាពគូស្នេហ៍មួយគូនេះ ៖