ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីបានវាយបកបន្ទាប់ពីការដេញតាមពីក្រោយក្រុមជម្រើសជាតិវៀតណាម 2គ្រាប់ ដើម្បីទទួលបានលទ្ធផលស្មើ2-2 នៅក្នុងការប្រកួតជើងទី1 នៃព្រឹត្តិការណ៍ AFF Suzuki Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ។
ទោះបីជាយ៉ាងណា ក្រុមជម្រើសជាតិវៀតណាម នឹងឈានទៅកាន់ការប្រកួតជើងទី2 នៅថ្ងៃសៅរ៍នេះ ក្នុងទីក្រុងហាណូយ ក្នុងនាមជាក្រុមមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពាន ក្រោយពីរកបានគ្រាប់បាល់ក្រៅដី 2គ្រាប់ ខណៈដែលក្រុមជម្រើសជាតិទាំង2 នឹងត្រូវប្រកួតគ្នាដើម្បីឈ្នះពានប្រចាំតំបន់មួយនេះជាលើកទី2 ។
ក្រោយពីបានចាប់ផ្តើមយ៉ាងរឹងមាំពីសំណាក់ក្រុមម្ចាស់ផ្ទះ ក្រុមជម្រើសជាតិវៀតណាម បានរកគ្រាប់បាល់នាំមុខ 2គ្រាប់យ៉ាងឆាប់រហ័សនៅត្រឹមនាទីទី25 ។
កីឡាករ Phan Van Duc បានទម្លុះតំបន់ការពាររបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី នៅពេលដែលរូបគេបានទទួលបាល់ពីការបញ្ជូនរបស់ Doan Van Hau និងបានបញ្ជូនទៅឱ្យកីឡាករ Nguyen Huy Hung ដែលការស៊ុតបាល់របស់គេ បានផ្លាតចូលទីរបស់អ្នកចាំទី FarizalMarlias តែម្តង។
កីឡាករ Pham DucHuy បានជួយឱ្យក្រុមខ្លួននាំមុខ 2-០ ភ្លាមៗបន្ទាប់ពីនោះ នៅពេលដែលការស៊ុតបាល់ពីចម្ងាយរបស់គេ បានរត់ចូលទីរបស់ Farizal យ៉ាងល្អ។
ប៉ុន្តែ ក្រុមជម្រើសជាតិម៉ាឡេស៊ី បានវាយបកវិញក្នុងការប្រកួតនៅនាទីទី9 នៅមុនពេលសម្រាកតង់ទី1 នៅពេលដែល ShahrulSaad បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទី ក្រោយពីការស៊ុតបាល់ Free-kick របស់ SaymerKutty។ ម៉ាឡេស៊ី បានតាមស្មើវិញនៅនាទីទី60 ខណៈដែល Safawi Rashid បានស៊ុតបាល់ពិន័យ Free-kick ចូលទីយ៉ាងល្អ៕
ប្រភពពី៖ Reuters