តារាសម្ដែង គន់ រៀមរតនៈ ហៅចែរ៉ូហ្សា ដែលគេស្គាល់តាមរយៈការសម្តែងបែបភេទទី3 បានបង្ហោះសារយ៉ាងភ្ញាក់ផ្អើល និងស្ដែងឱ្យដឹងថា នាយកក្រុមហ៊ុននាំចូលភេសជ្ជៈធំមួយដែលតារាសម្ដែងរូបនេះ មិនបង្ហាញឈ្មោះ បានជំពាក់ប្រាក់ចំនួន 215 ដុល្លារ អស់រយៈពេលប្រមាណ 4 ឆ្នាំមកហើយ រហូតមកទល់ពេលនេះ បាត់ស្រមោលស្ងាត់ជ្រាប សូមតែផ្ញើសារទៅក៏មិនឆ្លើយតប ថែមទាំងប្លក់គណនីហ្វេសប៊ុកចោលទៀតផង។
ចែរ៉ូហ្សា បានបញ្ជាក់រនៅលើហ្វេសេប៊ុករបស់គាត់ថា សសេរឡើងចង់ស្រក់ទឹកភ្នែក ស្តាយចិត្តអាណិតចិត្តខ្លួនឯង មូលហេតុដែរធ្វើការជាស្រីKTVជិត10ឆ្នាំមកហើយ តែមិនព្រមមានហ្នឹងគេសោះ បងប្អូនជួយមើលតិចមើស ម៉ានឆ្នាំហើយបុងមួយហ្នឹង??
ជានាយកក្រុមហ៊ុននាំចូល នឹងផលិតភេសជ្ជៈមួយដ៍ធំនៅកម្ពុជា នាំសុទ្ធតែកំពូលតារាសំដែង នឹងModel ល្បីៗមកផឹកច្រៀងលេង មានទាំងម្តាយ ទាំងឪពុក នឹងប្អូនម៉ាពូជ ផឹកសុទ្ធតែស្រាថ្លៃៗ ដឹងអី ដល់ពេលគិតលុយ អូនទុកបុងហ្នឹងសិនហើយ ចាំស្អែកបងឱ្យកូនចៅយកលុយមកសង ព្រះហើយ ដាច់ផ្ងារផឹងខ្ញុំ ។
ស្អែកមែន ស្អែកជាង4ឆ្នាំកន្លងផុតទៅហើយ បាត់ស្រមោលលោកនាយកក្រុមហ៊ុនសូន្យសុងឈឹង ខលមិនលើក ឆាតមិនតប blockឯងចោលទៀត អាណិតរាស្ត្រផងលោកនាយកក្រុមហ៊ុនអើយ ស្រលាញ់ គោរព រាប់អាន ស្មោះត្រង់ អស់ត្រឹមរាស្ត្រម្នាក់ហ្នឹងហើយលោក វេចអង្ករដើររកទៅ ដែរស៊ូទ្រាំអត់ស៊ី អត់ចាយខ្លួនឯងទៅធានាបុងផឹកស៊ីជូនលោកនាយកក្រុមហ៊ុនចឹងនោះ។ ជួយសែរមួយផង ក្រែងលោកនាយកក្រុមហ៊ុនម្នាក់នោះបានឃើញ ភ្ញាក់រលឹក នឹកឃើញអនុស្សាវរីយ៍ ផ្អែម ល្វីង ជូចត់ កំសត់កម្រជាមួយគ្នាកន្លងមក គាត់ឱ្យកូនចៅគាត់យកលុយមកសងរាស្ត្រ រហាម ម្នាក់នេះផង ៕