ដូចប្រិយមិត្តទាំងអស់ប្រាកដជាជ្រាបច្បាស់ពីសមត្ថភាពច្រៀងរបស់កុមារី អ៊ុក សុវណ្ណារី តាមរយៈការប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia កន្លងមក។ នាងរូចរូបនេះ ត្រូវបានគេកត់សម្គាល់ឃើញ អាចច្រៀងបានយ៉ាងល្អទាំងភាសាខ្មែរ និង បទចម្រៀងជាភាសាបរទេស ជាពិសេសចម្រៀងបែបមរតកដើមបែបមនោសញ្ចេតនាស៊ីជម្រៅទៅតាមសំឡេងរាជនីសំឡេងមាស រស់ សិរីសុធា។
ក្រោយស្ងាត់បាត់មុខមួយរយៈ ថ្មីៗនេះតាមរយៈផេកហ្វេសMAKOD MEDIA មកុដ មេឌៀ មុននេះបន្តិច បានបង្ហោះចម្រៀងថ្មីរបស់នាងតូចរូបនេះ ដែលប្អូនស្រីបាន cover បទចម្រៀងដែលមានចំណងជើង “ខកចិត្តនៅស្ទឹងមានជ័យ” ជាបទមរតកដើម ក្រោយពីបកស្រាយបទនេះហើយ ឃើញថាទទួលកោតសរសើរថាពីរោះ លន្លង់លន្លោច ពីមហាជន និងជាពិសេសអ្នកដែលគាំទ្រសម្លេងប្អូនកន្លងមក។
ចង់ដឹងមួយបទនេះពិរោះរណ្ដំដល់កម្រិតណា សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖