នៅក្នុងទម្រង់របាំបុរាណខ្មែរ សម្លៀកបំពាក់ពិតជាមានសារៈសំខាន់ទាក់ទងនឹងសោភ័ណ្ឌភាព។ មុនពេលចេញសម្ដែងម្ដងៗ ក្រុមរបាំតែងតែពិនិត្យពិចៃចំពោះសម្លៀកបំពាក់តែងកាយឱ្យតឹងណែននឹងខ្លួនប្រាណ ហើយការស័ក្ដិសមនោះក៏ចាំបាច់អាចធ្វើឱ្យពួកគេធ្វើកាយវិការយ៉ាងងាយស្រួលផងដែរ។
ក្រឡែកទៅមើលអតីតកាលវិញ ការតុបតែងកាយរបស់នាដកានាម័យមុន ពិតជាមានសោភ័ណ្ឌប្រណីតដែលកម្រកនឹងបានឃើញខ្លាំងណាស់ ។ ឯកសារចាស់ៗបានបន្សល់ទុកតិចតួច ឱ្យកូនខ្មែរចងចាំពីសិល្បៈដូនតារបស់យើង។ ចង់ដឹងថា ការតុបតែងកាយតួរបាំ ពីសម័យបុរាណពិតជាល្អស្អាតបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖