នៅថ្ងៃពិព័រណ៍សៀវភៅខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងនឹងចែកសៀវភៅរាប់ម៉ឺនក្បាលដល់ប្រជាជនកម្ពុជាដែលចូលចិត្តអានសៀវភៅ។
សៀវភៅដែលនឹងចែកជូននោះមាន 3ចំណងជើង គឺសៀវភៅស្រីហិតោបទេស សៀវភៅក្រមង៉ុយ និងសៀវភៅអ៊ូចុង។ សៀវភៅទាំងអស់នេះសុទ្ធតែបង្កប់ដោយទស្សនអប់រំខ្ពស់ និងមានតម្លៃអប់រំខ្ពស់សម្រាប់ប្រជាជនកម្ពុជា។
ពិព័រណ៍សៀវភៅថ្នាក់ជាតិនៅឆ្នាំនេះធ្វើឡើងនៅថ្ងៃទី7 ដល់ថ្ងៃទី9 ខែធ្នូ ឆ្នាំ2018 ខាងមុខនេះ ក្រោមប្រធានបទ «សៀវភៅរស់ ចំណេះរីក» នៅទីតាំងបណ្ណាល័យជាតិ។ ក្នុងកម្មវិធីដ៏ធំប្រចាំឆ្នាំនេះក៏មានការចូលរួមពីស្តង់លក់សៀវភៅ និងការរៀបចំកម្មវិធីល្អៗជាច្រើនផ្សេងទៀតដើម្បីជំរុញការអាននៅកម្ពុជាឱ្យកានតែមានសម្ទុះខ្លាំងឡើង៕