បើទោះបើជាភាពចាស់ទៅតាមអាយុកាលជាអ្វីដែលមនុស្សគ្រប់រូបមិនអាចបញ្ឈប់បាន និងជាការវិវត្តមួយរបស់ធម្មជាតិ ប៉ុន្តែក៏នៅមានទម្លាប់រស់នៅមួយចំនួន ដែលអ្នកអាចយកមកប្រើប្រាស់ដើម្បីពន្យារការវិត្តផ្លាស់ប្តូរមួយនេះបានដែរ។ កុំឱ្យរំលងដល់ថ្ងៃស្អែកទាន់ ព្យាយាមរក្សា សម្រស់ របស់អ្នកជាមួយនឹងគន្លឹះងាយៗដូចខាងក្រោមនេះ ដែលធានាបានថា អ្នកនឹងមានសុខភាពល្អ ព្រមទាំង សម្រស់ក្មេងជាងវ័យផងដែរ។
1. ទទួលទានទឹក
គំនិតមួយក្នុងចំណោមគំនិតដ៏ងាយបំផុត នោះគឺការទទួលទានទឹកឱ្យបានច្រើន។ វាជាវិធីសាស្ត្រយ៉ាងងាយស្រួល និងចំណាយលុយអស់តិចបំផុតក្នុងការរក្សារាងមិនឱ្យធាត់ហើយនៅក្មេងបានយូរទៀតផង។ ប្រសិនជាអ្នកអាច ទទួលទានទឹកក្នុងបរិមាណគ្រប់គ្រាន់ពេញ មួយថ្ងៃនោះស្បែករបស់អ្នកនឹងស្រស់ថ្លាតឹង ណែនល្អ។ មួយវិញទៀតវាក៏នឹងជួយរក្សាមិនឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹក ព្រមទាំងអាចទប់ស្កាត់បាននូវភាពជ្រីវជ្រួញនៅលើស្បែក ផងដែរ។
2. ការទទួលទានអាហារប្រកបដោយអនាម័យ
ជាកត្តាដែលផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព ឬទទួលទានរបបអាហារដែលមានតុល្យភាព គឺមិនទាន់គ្រប់គ្រាន់ដើម្បីរក្សាបាននូវយុវវ័យភាពនោះទេ។ អ្នកចាំបាច់ត្រូវធ្វើឱ្យរាងកាយមានសកម្ម-ភាពជាប្រចាំតាមរយៈការហាត់ប្រាណ មានដូចជា ដើរ រត់ រាំតាមចង្វាក់ ភ្លេង ឬលេងកីឡាផ្សេងៗជាដើម។
3. ការជក់បារី
ជាទម្លាប់មួយក្នុងចំណោមទម្លាប់អាក្រក់ជាច្រើនដែលបង្កើនល្បឿនភាពចាស់ទៅតាមអាយុរបស់រាងកាយ។ ដូច្នេះប្រសិនជាអ្នកចង់ រក្សាភាពក្មេងវ័យ និងរស់នៅឱ្យបានយូរអង្វែង អ្នកគួរនៅឱ្យឆ្ងាយពីបារី។
4. រក្សាអនាម័យស្បែកមុខ
ជាធម្មតា ផ្ទៃមុខ និងបរិវេណ-ក គឺជាផ្នែកនៅលើរាងកាយ ដែលឆាប់ចាស់ជាងគេបំផុត។ អ្នកគួរថែរក្សាជាពិសេសចំពោះបរិវេណទាំងពីរនេះ។ ការលុបលាងមុខ2ដងក្នុងមួយថ្ងៃ គឺ ជាជម្រើសដែលគួរអនុវត្ត ដើម្បីសម្រស់របស់អ្នកនៅតែស្រស់ផូរផង់ និងក្មេងជាងវ័យ។
5. ពង្រឹងសកម្មភាពខួរក្បាល
ចំណែកខួរក្បាលក៏ជា ផ្នែកដែលងាយចាស់ទៅតាមវ័យផងដែរ។ ដើម្បីរក្សាឱ្យមានភាពវៃឆ្លាតអ្នក ចាំបាច់ត្រូវរក្សាខួរក្បាល ឱ្យមានសកម្មភាពជាប្រចាំតាមរយៈការអានសៀវភៅ ជាដើម។ បន្ថែមពីលើនេះ ការរៀនភាសា បរទេសណាមួយក៏អាចជួយឱ្យខួរក្បាលរហ័សរហួនដូចវ័យក្មេងផងដែរ៕