បញ្ហាពណ៌សម្បុរនៃស្បែក គឺជារឿងដ៏សំខាន់មួយសម្រាប់នារីនៅក្នុងប្រទេសកម្ពុជាយើងបើទោះបីជាអាកាសធាតុក្ដៅ មានពន្លឺព្រះអាទិត្រខ្លាំងក៏ដោយ ក៏នារីខ្មែរយើងហតែងសង្ឃឹមចង់បានស្បែក-សស្អាតដូចជានារីកូរ៉េដែរ។ យ៉ាងណាមិញកុំទាន់
បាក់ទឹកចិត្តអី ទោះជាស្បែកមិនសភ្លឺចែងចាំដូចជានារីកូរ៉េ ក៏ប៉ុន្ដែទស្សនាវដ្តី ឡារ៉ែន បានពាំនាំនូវគន្លឹះទាំង5យ៉ាងដែលជួយកម្ចាត់ភាពខ្មៅស្រអាប់នៅលើស្បែកដងខ្លួន ផ្ទៃមុខ ឱ្យប្រែមកជាស្រស់ស្អាតតាមបែបធម្មជាតិ និងចំណេញថវិកាច្រើនព្រមទាំងស្រស់ស្អាតបានរយៈពេលយូរផងដែរ។
1. ខាត់ស្បែក
នារីមួយចំនួននិយមលាបេឡការ ពារកម្ដៅថ្ងៃ តែមិនសូវយកចិត្តទុកដាក់ក្នុងការខាត់ស្បែកឡើយ នេះជាមូលហេតុមួយដែលធ្វើឱ្យស្បែកអ្នកកាន់តែខ្មៅស្រអាប់ព្រោះ ថាការខាត់ស្បែកគឺជាការជម្រុះនូវកោសិកាស្បែកចាស់ចេញ ហើយកោសិកាស្បែកដែលរងនូវកម្ដៅព្រះអាទិត្យ វាបានខ្លោចស្លាប់ហើយទោះបីជាអ្នកប្រើឡេលាបការពារកម្ដៅថ្ងៃក៏ដោយ ក៏នៅតែមើលឈើញស្បែករបស់ អ្នកមានសភាពខ្មៅស្រ-អាប់ដែរ។ ដូច្នេះនារីទាំងឡាយគួរតែ យកចិត្ត-ទុកដាក់ក្នុងការខាត់ស្បែក ឬជម្រុះក្អែលនៅលើស្បែកចេញ ដោយប្រើអំបិលខាត់ស្បែកនិងផ្សំលាយសម្រាប់ប្រើ ជាក្រែមខាត់ស្បែក ដើម្បីឱ្យស្បែកទន់ភ្លឺ រលោង។
2. លាបឡេ Whitening Body Lotion
នេះប្រហែល ជាការចាប់ផ្ដើមដំបូងសម្រាប់សុភាពនារីទាំងអស់ក្នុងការប្រើប្រាស់នូវប្រភេទឡេWhitening Body Lotion ដែលត្រឹមត្រូវ ហើយជួយឱ្យស្បែកភ្លឺ រលោង ដោយអនុវត្តតាមវិធីងាយៗដូចជា៖
– ជ្រើសរើសផលិតផលដែលមានម៉ាកល្បីៗមានទំនុកចិត្តអាចថែរក្សាស្បែករបស់អ្នកបានដោយវាមិនមានប្រតិកម្មជាមួយស្បែក និងមិនធ្វើឱ្យស្បែកខូចខាត។
– ត្រូវពិនិត្រមើលប្រភេទឡេ Whitening Body Lotion ថាមានសារធាតុផ្សំពី Niacinamide,
Vitamin C, Vitamin B3/B5 ដែលឬទេ? ព្រោះ វាជួយឱ្យស្បែកសភ្លឺរលោង និងមិនមានគ្រោះថ្នាក់ដល់ស្បែក។
– ប្រើប្រាស់ក្នុងបរិមាណដែលច្រើនគ្រប់គ្រាន់ដល់ស្បែក និងលាបជាប្រចាំថ្ងៃ។
3. ឡេការពារកម្ដៅថ្ងៃ
នារីខ្មែរភាគច្រើននិយម លាបឡេការពារកម្ដៅថ្ងៃតែនៅត្រង់កន្លែងមួយចំនួននៃដងខ្លួនដូចជា ស្បែកមុខ ដៃ និងជើងជាដើម។ ដូច្នេះការស្ថិតនៅក្រោមកម្ដៅថ្ងៃបានធ្វើឱ្យស្បែកនារីៗយើងមានសភាពស្រអាប់ខ្មៅត្រង់កន្លែងមួយចំនួនដែលមិនបានការពារដោយឡេការពារកម្តៅថ្ងៃ ដែលធ្វើឱ្យស្បែកមានសភាពមិនដូចគ្នា។ ការប្រើឡេការពារកម្ដៅថ្ងៃដ៏ត្រឹម-ត្រូវ គឺអ្នកគួរតែលាបជារៀងរាល់2-3ម៉ោងម្ដងព្រោះដើម្បីបន្ថែមប្រសិទ្ធភាពនៃការការពារស្បែកពីកម្ដៅថ្ងៃ អំពូលភ្លើងនៅកន្លែងធ្វើការបានប្រ-សើរឡើងព្រមទាំងស្បែកមានសភាពទន់ ភ្លឺរលោងជានិច្ច។
4. ទទួលទានផ្លែប៉េងបោះ
ការទទួលទានផ្លែប៉េងបោះស្រស់ ជាវិធីថែរក្សាស្បែកដ៏ល្អមួយទៀត ព្រោះថានៅក្នុងផ្លែប៉េងបោះមានសារធាតុម្យ៉ាង ដែលមានឈ្មោះថា Lycopene និងវីតាមីន C ដែលជួយឱ្យស្បែករបស់អ្នកសស្អាត ភ្លឺរលោង និងជួយទំនុកបម្រុងការពាររាងកាយបានយ៉ាងល្អប្រសើរ។ អ្នកអាចទទួលទានជាផ្លែ ឬជាទឹកស្រស់100% ជារៀងរាល់ថ្ងៃក៏បាន គឺពិតជាល្អចំពោះស្បែករបស់អ្នកខ្លាំងណាស់។
5. តុបតែងខ្លួនឱ្យមានភាពទាក់ទាញ
វិធីចុងក្រោយនេះ គឺជាការបន្ថែមទំនុកចិត្តនៅពេលដែលស្ថិតនៅ ក្រោមកម្ដៅថ្ងៃ ដោយអ្នកគួរស្លៀកសម្លៀកបំពាក់បែបជិតល្អ ដូចជាអាវដៃវែង និងខោជើងវែងជាដើម។ យើងសូមណែនាំឱ្យប្រើសម្លៀកបំពាក់វែងៗ ដែលមានពណ៌ស ព្រោះមើលទៅស័ក្ដិសម និងជួយលើកសម្រស់របស់អ្នកបានមួយកម្រិតទៀត ដែលមើលទៅទាក់ទាញបំផុត។
គន្លឹះទាំង5 ដែលបានរៀបរាប់ខាងលើ នេះមិនមែនជាអាថ៌កំបាំងអ្វីនោះទេ ក៏ប៉ុន្ដែជាវិធីសាស្ត្រងាយៗ ដែលជួយឱ្យសុភាពនារីទាំងឡាយទទួលបាននូវសម្រស់ និងសុខភាពស្បែកល្អមិនបណ្ដោយឱ្យ ស្បែករបស់អ្នកចាស់ទៅតាមអាយុកាលដែលកន្លង ទៅជារៀងរាល់ថ្ងៃនោះឡើយ ដូចពាក្យស្លោកមួយបានពោលថា សម្រស់មិនរង់ចាំយើងឡើយការពារប្រសើរជាងព្យាបាល៕