មុននេះបន្ដិចទទួលបានដំណឹងថា អដ្ឋិធាតុលោកបណ្ឌិត Beat Richner បានដឹកពីប្រទេសស្វីសមកដល់ព្រលានយន្តហោះខេត្តសៀមរាប ហើយនៅព្រឹកនាថ្ងៃទី5 ខែធ្នូ ឆ្នាំ2018នេះ ។ ដោយមានការសូត្រមន្តគោរពវិញ្ញាណក្ខន្ធពីសំណាក់ព្រះសង្ឃ និងបណ្ដាលបុគ្គលិករបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយធាតុរបស់លោកបណ្ឌិត បានហែរចេញពីព្រលានយន្តហោះឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាបជាកន្លែងតំកល់ធាតុ និងប្រារព្ធពិធីគោរពវិញ្ញាក្ខន្ធ។
សូមជម្រាបផងដែរថា នៅថ្ងៃទី6 ខែធ្នូ ឆ្នាំ2018 ក៏មានពិធីបង្សកូលឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ក្រោមអធិបតីភាពរបស់ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
សូមជម្រាបដំណឹងដល់បងប្អូនទាំងអស់ដែលមានទឹកចិត្តគោរពស្រឡាញ់ និងនឹកឃើញពីគុណូបការៈដ៏ធំធេញរបស់វេជ្ជបណ្ឌិត Beat Richner អាចអញ្ជើញចូលរួមដួងវិញ្ញាណក្ខន្ធនៅឯមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប៕