ជាទូទៅការប្រើទូរស័ព្ទស្មាតហ្វូនមិនថាមកពីក្រុមហ៊ុនណាទេ តែប្រើយូរបន្តិចទៅសម្ទុះល្បឿនរបស់វានឹងអាចធ្លាក់ចុះបន្តិច ទូរស័ព្ទ iPhone 7/7 Plus ក៏ដូចគ្នាដែរ ដោយសារហេតុនេះហើយ ទើបថ្ងៃនេះគេហទំព័រឡារ៉ែន សូមលើកយកនូវវិធីសាស្រ្ដធ្វើឱ្យទូរស័ព្ទ iPhone ទាំង 2 ស៊េរីនេះមានដំណើរការលឿនជាងមុន អាចថាមិនដូចថ្មី ប៉ុន្តែក៏គ្រាន់បើប្រសើរឡើងវិញបន្តិចដែរ។
វិធីគឺ ៖
1/-បិទដំណើរការ Reduce Motion
សូមចូលទៅកាន់ Settings -> General -> Accessibility ->ត្រង់ Reduce Motion សូមទាញរបារមកឆ្វេងដៃ ដើម្បីបិទដំណើរការ។
2/- អាប់ដេតទូរស័ព្ទ iPhone ទៅជា Version ចុងក្រោយ
សូមចូលទៅកាន់ Settings -> General -> Software Update ហើយធ្វើការអាប់ដេត Software
3/-បិទទូរស័ព្ទ iPhone
ចុចលើប៊ូតុង Power និងប៊ូតុងបន្ថយសំឡេងឲ្យជាប់ រហូតដល់អេក្រង់លោតរូបសញ្ញាផ្លែប៉ោមឡើងមក ហើយដំណើរការធម្មតាវិញ (ដែលនេះគឺជាការ Restart ម៉ាស៊ីនទូរស័ព្ទ)។
4/-បិទ Background App Refresh
សូមចូលទៅកាន់ Settings -> General -> Background App Refresh ហើយទាញរបារមកឆ្វេងដៃត្រង់ត្រង់ម្មវិធី Facebook, Instagram និងកម្មវិធីផ្សេងទៀត ដើម្បីបិទដំណើរការ។
5/-លុបសម្អាត Catches
សូមចូលទៅកាន់ Settings -> Safari ហើយចុចលើ Clear History and Data.
6/-ធ្វើការ Reset ទូរស័ព្ទ iPhone
សូមចូលទៅកាន់ Settings -> General -> Reset ហើយចុចលើ Erase All Content & Settings។ (មុនធ្វើការ Reset សូមធ្វើការ Backup ជាមុនសិន)៕