អត្តពលិកច្រើនជាង 250នាក់ បានបន្លំក្នុងព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង កាលពីចុងសប្តាហ៍មុន ក្នុងទីក្រុង Shenzhen ក្នុងនោះរាប់បញ្ចូលទាំងអ្នករត់ជាច្រើនដែលបានប្រើប្រាស់ផ្លូវកាត់ផងដែរ។
នេះបើយោងទៅតាមបណ្តាញសារព័ត៌រដ្ឋរបស់ចិន កាលពីថ្ងៃព្រហស្បតិ៍ ដោយចាត់ទុកថា «ជារឿងដ៏អាម៉ាសមួយ»។ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង និងការរត់កម្សាន្ត កំពុងតែមានប្រជាប្រិយភាពក្នុងប្រទេសចិន បើទោះបីមានកង្វក់បរិស្ថានដែលកើតឡើងជារឿយៗក្នុងទីក្រុងធំៗក៏ដោយ ស្របពេលដែលអ្នកចូលរួមជាច្រើនចូលចិត្តស្លៀកពាក់ម៉ូដខោអាវទាន់សម័យ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។
ទោះបីជាយ៉ាងណា កីឡានេះ បានបង្កើតឱ្យរឿងរ៉ាវដ៏ចម្រូងចម្រាស់ជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ អំឡុងពេលរត់ប្រណាំងកាលពីថ្ងៃអាទិត្យ ក្នុងទីក្រុង Shenzhen ឆ្លងកាត់ព្រំដែនពីទីក្រុងហុងកុង អ្នករត់ចំនួន 258នាក់ ត្រូវបានពិន័យសម្រាប់ការបន្លំ។ នេះបើយោងទៅតាមទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ។
អ្នករត់ច្រើនជាង 12នាក់ បានប្រើប្រាស់អាវកាក់ក្លែងក្លាយ ហើយអ្នករត់៣នាក់ បានរត់ចូលគន្លរបស់អ្នកផ្សេង ប៉ុន្តែ រឿងដ៏គួរឲ្យចាប់អារម្មណ៍នោះគឺថា ការប្រើប្រាស់ផ្លូវវៀងដើម្បីរត់ប្រណាំង។ ក្នុងករណីដ៏ធ្ងន់ធ្ងរបំផុត កាមេរ៉ាចរាចរណ៍ បានថតជាប់អ្នករត់ជាច្រើនរត់ចុះឡើង យ៉ាងហោចណាស់ចម្ងាយ1គីឡូម៉ែត្រ នៅមុនពួកគេរត់ត្រឡប់ថយក្រោយវិញ ដើម្បីចំណេញបាន2 ឬ3គីឡូម៉ែត្រ ក្នុងការរត់ចម្ងាយ 21គីឡូម៉ែត្រ។
អ្នកដែលប្រព្រឹត្តល្មើសធ្ងន់ធ្ងរ នឹងត្រូវប្រឈមមុខនឹងការជាប់ពិន័យព្យួរ1ជីវិត។ អ្នករៀបចំការប្រកួតនៅទីក្រុង Shenzhen បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងពិតជាសោកស្តាយចំពោះការប្រព្រឹត្តល្មើសដែលបានកើតឡើងអំឡុងពេលនៃព្រឹត្តិការណ៍នេះ»៕
ប្រភពពី៖ Channel News Asia