ថ្មីៗនេះ អ្នកប្រើប្រាស់ iPhone ជាច្រើននាក់បានជួបប្រទះនូវបញ្ហាធំមួយ គឺគណនី Apple ID ត្រូវបានបិទ (Lock) ដោយស្វ័យប្រវត្តិ ដែលជាហេតុធ្វើឱ្យពួកគាត់មិនអាចប្រើប្រាស់ Apple ID បាន។
ជាធម្មតា Apple នឹងធ្វើការបិទគណនី Apple ID ភ្លាមៗប្រសិនបើគណនីមួយនោះមានការព្យាយាម Login ចូលច្រើនដង ឬវាយពាក្យសម្ងាត់ខុស ប៉ុន្តែបញ្ហាកើតមានឡើងនៅពេលនេះគឺនៅសុខៗស្រាប់-តែឃើញសារបញ្ជាក់ថា Apple ID ត្រូវបានបិទ។
ពាក់ព័ន្ធនឹងបញ្ហានេះ ខាងក្រុមហ៊ុន Apple មិនបានចេញមុខបំភ្លឺនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺអ្នកប្រើប្រាស់ដែលជួបបញ្ហានេះ ត្រូវតែធ្វើការ Reset លេខសម្ងាត់ជាថ្មីឡើងវិញ ទើបអាចប្រើបាន។
មានអ្នកប្រើប្រាស់ជាច្រើននាក់បានរអ៊ូរទាំអំពីបញ្ហានេះ ជាពិសេស គឺពួកគាត់ព្យាយាមវាយពាក្យសម្ងាត់របស់គាត់ច្រើនដង ប៉ុន្តែបែរជា Apple ថា មិនត្រឹមត្រូវ និងតម្រូវឱ្យគាត់ប្រើពាក្យសម្ងាត់ថ្មី ដល់ពេលគាត់ប្រើពាក្យសម្ងាត់ថ្មី ក៏នៅតែមិនអាចប្រើបានដដែល៕