Skip to content

Dortmund និង Atletico នឹង​ឈាន​ទៅ​វគ្គ​បន្ត​​ជាមួយ​នឹង Schalke និង Porto

ក្រុម Borussia Dortmund, Atletico Madrid, Schalke និង Porto សុទ្ធ​សឹង​​បាន​ឈ្នះកៅអី​ទៅ​វគ្គ ​16ក្រុម​ចុងក្រោយ​នៃ​ក្រប​ខ័ណ្ឌ  Champions League កាល​ពី​ថ្ងៃពុធ​​។

ក្រុម Dortmund បាន​ឈ្នះកៅអី​របស់​ពួក​គេ​​ទៅ​វគ្គ​បន្ទាប់ នៅ​ពេល​បញ្ចប់ក្នុងលទ្ធផល​ស្មើ ០-០ នៅ​លើ​​ទឹកដីខ្លួន​ឯង ​ពេល​ប្រកួតជា​មួយ​នឹងក្រុម Club Brugge​។

ក្រុម Porto និង Schalke សុទ្ធ​សឹង​បាន​ឆ្លង​ផុត​ពូល D នៅ​មុ​ន​ពេលក្រុម​របស់​ព័រ​ទុយ​ហ្គាល់ បាន​ផ្តួលក្រុម​ភ្ញៀវ​មក​ពី​អាល្លឺម៉ង់​នៅក្នុងទឹកដីរបស់ខ្លួនក្នុង​លទ្ធផល 3-1 ខណៈ​ដែលក្រុម Galatasary បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល 2-០ ក្រោមស្នា​ដៃក្រុម Lokomotiv Moscow ក្នុង​ការ​ប្រកួតមុន​នេះនៅ​ប្រទេស​រុស្ស៊ី​។

ក្រុម Barcelona បាន​បញ្ចប់ដោយ​ឈរ​​លើលេខ​1 ​ក្នុង​ពូល B ក្រោយ​ពី​បាន​យកឈ្នះ​ក្នុងលទ្ធផល 2-1 លើ​ក្រុម PSV Eindhoven ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Lionel Messi​ បាន​ស៊ុត​បាល់​បញ្ចូល​​ទី​ 1​គ្រាប់ និង​បាន​ជួយ​ឱ្យ Gerard Pique រក​បាន​ 1​គ្រាប់​ទៀត​ក្នុង​ប្រទេស​ហូ​ឡង់​។

កាល​ពី​ថ្ងៃ​​អង្គារ ក្រុមម្ចាស់​កា​រ​ពារ​តំណែង​ជើង​ឯក Real Madrid, Manchester City, Bayern Munich និង Juventus ក៏​បាន​ឈាន​​ទៅ​វគ្គ​បន្ត​ផងដែរ​។ ស្រប​ពេល​ជា​មួយ​គ្នានេះ ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិ​​ពល Christian Eriksen បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង ដើម្បី​ជួយ​រក្សា​ក្តី​សង្ឃឹម​របស់​ក្រុម Tottenham ឱ្យនៅ​តែ​បន្តមាន​សម្រាប់​ការ​ឈ្នះកៅអី​ទៅ​​វគ្គ​ 16​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League ខណៈ​ដែល​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ពេលជិត​បញ្ចប់​ការ​ប្រកួត​របស់​តា​រាឆ្នើម​អន្តរ​ជាតិ​ដា​ណឺ​ម៉ាក​រូបនេះ បាន​ជួយ​ឱ្យ​ក្រុម​របស់គេ​យក​ឈ្នះ 1-០ លើ​ក្រុម Inter Milan កាលពីថ្ងៃពុធ​​៕

Leave a Reply

Your email address will not be published. Required fields are marked *