ថ្មីៗនេះ ឌីជេ ហេរ៉ូ ពិធីករដែលល្បីខាងលេងសំដីម្នាក់បើករថយន្តឈប់ចិញ្ចើមផ្លូវដេកមួយស្របក់ស្រាប់តែ មិនដឹងចោរលួចគាស់ទ្វាលួចលុយអស់ចំនួន1ម៉ឺនដុល្លារនិងទូរស័ព្ទ2គ្រឿងថែមទៀត នៅវេលាម៉ោង1រសៀលថ្ងៃទី28 ខែ វិច្ឆិកា ឆ្នាំ 2018 នៅចំណុចវិទ្យាល័យបឹងត្របែក តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ពិធីករប្រុសរូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា កាបូបលុយរបស់លោកនោះ ម៉ាក LV តូច និងធំ ពណ៍ទឹកប៊ិច រាងបែកខ្មៅបន្តិច ហើយឯកសារទាំងអស់រួមមាន លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរជាដើម ព្រមជាមួយនិងទូរសព្ទដៃ2គ្រឿង។ លោកក៏បានបញ្ជាក់ផងដែរ លុយនៅក្នុងកាបូបនោះប្រមាណជាង 1ម៉ឺនដុល្លារ ដែលរូបលោកទើបតែដកពីធនាគារ ដើម្បីទុកបើកជូនកម្មករ។ ហើយនៅរសៀលថ្ងៃនោះលោកបានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍ ទន្លេបាសាក់ ហើយបន្ទាប់មកទឿតលោកក៍បានទៅដាក់ពាក្យបណ្តឹងនៅផ្នែកព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបន្ថែមទៀត។
ក្រោយមកលោក ហេរ៉ូ ក៏បានធ្វើការ Live Video នៅលើបណ្ដាញសង្គមហ្វេសប៊ុក សូមអំពាវនាវដល់ ពុកម៉ែបងប្អូន មេត្តាជួយស៊ែរបន្ត ព្រោះថានៅក្នុងកាបូបលុយនោះពិតជាមានឯកសារច្រើនមែនទែន ហើយឯកសារទាំងនោះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបលោក៕