ទើបតែពេលមុននេះបន្ដិច គណនីហ្វេសប៊ុកមានឈ្មោះថា Samnang Nou បានបង្ហោះវីដេអូមួយស្ដែងឱ្យឃើញពី នារីអាមេរិកម្នាក់មានឈ្មោះ Emily Howe បានបកស្រាយចម្រៀងមហោរីខ្មែរ រួមប្រគំអមដោយឧបករណ៍ភ្លេងបុរាណខ្មែរ ចាប៉ីដងវែង ពិតជាពីរោះរណ្ដំទាក់ចិត្តមែនទែន ដោយសារតែនាង ព្យាយាមបង្ហាញទេពកោសល្យបកស្រាយជាភាសាខ្មែរយ៉ាងច្បាស់ៗមួយៗ និងមានសមត្ថភាពបញ្ចេញសំឡេងខ្យល់អ៊ឺនរលែករលាក់ ឱ្យរន្ថើនដូចជនជាតិខ្មែរអីចឹងដែរ។
សូមជម្រាបឱ្យដឹងដែរថា នាង Emily Howe ជាបេក្ខជនបណ្ឌិតមកពីសហរដ្ឋអាមេរិក គាត់មកកម្ពុជាដើម្បីធ្វើការសិក្សា ស្រាវជ្រាវស្វែងយល់អំពី សិល្បៈ វប្បធម៌ ទំនៀមទំលាប់របស់ជនជាតិខ្មែរនិងធ្វើការងារស្ម័គ្រចិត្តបម្រើដល់សង្គម។ ការស្នាក់នៅកម្ពុជារបស់នាងនៅពេលនេះ បានផ្ដល់ឱ្យនាងរៀនសូត្រអំពីឧបករណ៍ភ្លេងខ្មែរជាច្រើនទម្រង់ និងចម្រៀងបុរាណខ្មែរផងដែរ ដែលជាហេតុផលមួយ ក្នុងការផ្សព្វផ្សាយពីសិល្បៈបុរាណខ្មែរទៅកាន់បរទេស តាមរយៈការបង្ហាញទេពកោសល្យរបស់នាង។
ចង់ដឹងថា នារីអាគាំងរូបនេះមានសមត្ថភាពដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖