ខ្សែការពារ Virgil van Dijk បានរកគ្រាប់បាល់តាមស្មើនៅនាទី ទី91 ដើម្បីជួយឱ្យក្រុមជម្រើសជាតិហូឡង់ ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការ Nations League តាមរយៈការបញ្ចប់ដោយការឈរលើពីលើក្រុមជម្រើសជាតិបារាំង ក្រោយពីដណ្តើមបានលទ្ធផលស្មើ 2-2 នៅលើទឹកដីក្រុមជម្រើសជាតិអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ។
ក្រុមជម្រើសជាតិហូឡង់ បានឈានទៅវគ្គបន្ត តាមរយៈការឈរពីលើក្រុមម្ចាស់ជើងឯកពិភពលោកបារាំង ក្រោយពីបានស៊ុតបាល់បញ្ចូលទី2គ្រាប់ នៅរយៈពេល 6នាទីចុងក្រោយ ក្នុងទីក្រុង Gelsenkirchen ខណៈដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ប៉ុន្តែមិនមានភាពមុតស្រួចក្នុងតង់ទី2ឡើយ។
ខ្សែការពារ Van Dijk របស់ក្លិប Liverpool បានស៊ុតបាល់បំប៉ោងសំណាញ់ទី ដើម្បីបំពេញការវាយបកយ៉ាងល្អរបស់ក្រុមជម្រើសជាតិហូឡង់ ក្រោយពីកីឡាករ Quincy Promes រកបានគ្រាប់បាល់ទី1របស់ពួកគេនៅនាទី ទី85 ដើម្បីតាមស្មើគ្រាប់បាល់របស់ Timo Werner និង Leroy Sane សម្រាប់ក្រុមអាល្លឺម៉ង់ ក្នុងតង់ទី1។
លោក Ronald Koeman គ្រូបង្វឹកនៃក្រុមជម្រើសជាតិហូឡង់ បានទទួលស្គាល់ថា៖ «វាពិតជាលំបាកណាស់សម្រាប់យើង អាល្លឺម៉ង់ មានភាពមុតស្រួច និងល្បឿនលឿនជាងក្នុងតង់ទី1។ យើងបានវាយបកវិញក្នុងតង់ទី2 និងបានរក្សាការវាយសម្រុក»។ ការបញ្ចប់ក្នុងលទ្ធផលស្មើនេះ គ្រប់គ្រាន់ក្នុងការជួយឲ្យហូឡង់ទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ1ក្នុងពូល ខណៈដែលបារាំង ស្ថិតក្នុងចំណាត់ថ្នាក់លេខ2 ហើយអាល្លឺម៉ង់ ត្រូវបានកាត់ទៅកាន់ League B៕
ប្រភពពី៖ Channel News Asia