តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅពេលមុននេះបន្តិច បានឱ្យដឹងថា ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពហើយ នៅម៉ោងប្រមាណជាង 1 រំលងរំលងអាធ្រាត្រឈានចូលថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2018 ក្នុងជន្មាយុ 82ឆ្នាំ ដោយជរាពាធ ។
បន្ទាប់ពីក្រុមគ្រួសារបានយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់ជាច្រើនថ្ងៃមក។ សពលោកតា ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី៕