ជិតដល់ថ្ងៃបុណ្យអ៊ុទូកហើយ នាពេលដ៏ឆាប់នេះ អ្នកនាង យក់ ថិតរដ្ឋា បានចេញចម្រៀងមួយបទអបអរបុណ្យប្រពៃណីជាតិបុណ្យអុំទូក អកអំបុក សំពះព្រះខែ។ បទចម្រៀង «អំបុកផ្កាម្លិះ» បានច្រៀងរៀបរាប់ពីភាពល្អឥតខ្ចោះរបស់អំបុកខ្មែរ ដ៏សែនឈ្ងុយឈ្ងប់។
នេះជាអត្ថន័យបទចម្រៀងបែបចង្វាក់ខ្មែរសុទ្ធសាធ ដែលត្រូវនឹងបរិបថនៃសង្គមជាតិខ្មែរពិសេសបងប្អូននៅតាមស្រុកស្រែចម្ការផងដែរ។ បទ «អំបុកផ្កាម្លិះ» ដែលច្រៀងដោយតារាលំដាប់យុវវ័យ យក់ ថិតរដ្ឋា នៅក្នុងផលិតកម្មថោន កំពុងតែមានអ្នកចុចចូលទៅស្តាប់លើសង្គមយូធូបច្រើនជាបន្តបន្ទាប់ ដោយសារត្រូវជាមួយឱកាសជិតបុណ្យអុំទូក។
គេកំពុងតែរំពឹងថា បទចម្រៀងមួយនេះ នឹងនាំចិត្តកីឡាករប្រណាំងទូកទាំងអស់ មកពីខេត្តក្រុងនានា ពិតជានាំគ្នាសប្បាយរីករាយប្រកបដោយស្នាមញញឹមរាក់ទាក់ជួយគ្នាទៅវិញទៅមក៕