ថ្វីត្បិតមានកូន និង ស្វាមីក៏ពិតមែន តែសម្រស់របស់អតីតតារាសម្តែង គឹម លីហ្សា នៅតែស្រស់ស្អាតនិងទាក់ទាញ ។ ខណៈដែលថ្មីៗនេះអ្នកនាងប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនឱ្យដឹងថា អ្នកនាងនឹងបើកជំនួញទ្រង់ទ្រាយធំនៅកម្ពុជា ជាមួយនឹងប្អូនស្រីបង្កើតរបស់ខ្លួន ដែលត្រូវគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន«អែននីយ៉ា ខសមេធីក ត្រេឌីង» ដោយនឹងនាំចូលផលិតផលថែរក្សាសម្រស់ផ្ដាច់មុខមកពីប្រទេសថៃ ។
អ្នកនាងត្រូវបានគេចាត់ទុកជាតារាស្រីមួយដួងដែលមានសំណាងព្រោះក្រោយពីររៀបការភ្លាមនាងក៏មានឱកាសបានចេញទៅរស់នៅជាមួយស្វាមីឯប្រទេសអូស្ត្រាលី ។ ជីវិតគូរបស់នាងកាន់តែមានសុភមង្គលក្រោយពីនាងមានកូនប្រុសដែលគួរឱ្យស្រឡាញ់ម្នាក់ ។ ក្រៅពីបំពេញតួនាទីជាភរិយាល្អ គឹម លីហ្សា មិនបានប្រឡូកអាជីពសិល្បៈទេ បែងាកមកបោះទុនជាមួយប្អូនស្រីនាំចូលផ្ដាច់មុខផលិតផលម៉ាក Jesse ដែលល្បីល្បាញនៅក្នុងប្រទេសថៃ មានដូចជាឡេខាត់ស្បែក និងថ្នាំខាត់ស្បែក ដោយអ្នកនាងគ្រោងនាំចូលផលិតផលជាច្រើនមុខបន្ថែមទៀត ដែលផលិតផលទាំងនោះគឺមានការត្រួតពិនិត្យ និងទទួលស្គាល់ពីក្រសួងសុខាភិបាលទាំងនៅកម្ពុជា និងថៃច្បាស់លាស់។
អ្នកនាងថាក្រុមហ៊ុន អែននីយ៉ា ខសមេធីក ត្រេឌីង របស់ប្អូនស្រីចរាចរណ៍នាំចូលផលិតផលថែរក្សាសម្រស់ច្រើនមុខ និងមានទីផ្សារជាយូរមកហើយ ទើបអ្នកនាងសម្រេចចិត្តបោះទុននាំចូលផលិតផលមួយម៉ាកទៀតសហការជាមួយ ដើម្បីពង្រីកក្រុមហ៊ុននេះផងនិងដើម្បីអោយអ្នកស្រឡាញ់សម្រស់នៅក្នុងប្រទេសកម្ពុជាមានលទ្ធភាពបានប្រើផលិតផលសុទ្ធនាំចូលពីថៃម៉ាកល្បីនេះផង។
អ្នកនាងបានបន្ដថា អ្នកនាងនឹងធ្វើយុទ្ធនារបង្ហោះលក់នៅលើអនឡាញអោយបានខ្លាំងក្លាក្នុងពេលខាងមុខ ដោយក្រោយពីផលិតដែលអ្នកនាងកុងត្រានាំចូលមកដល់ប្រទេសកម្ពុជា នោះអ្នកនាងនឹងចុះមកថតផ្សព្វផ្សាយ ដើម្បីពង្រីកយីហោនោះផង។ អតីតតារាសម្ដែងស្រីល្បីឈ្មោះរូបនេះ បានបញ្ជាក់ដែរថា ចំពោះការប្រកាសមុខជំនួញលើអនឡាញរបស់ខ្លួន មិនភ័យពីរឿងមានហានិភ័យនោះទេ ដោយសារតែក្រុមហ៊ុនដែលអ្នកនាងចាប់ដៃ គឺជាក្រុមហ៊ុនរបស់ប្អូនស្រីដែលអ្នកនាងទុកចិត្ត ហើយក្រុមហ៊ុនមួយនេះ ក៏មានទំនុកចិត្តសម្រាប់ទីផ្សារអ្នកប្រើប្រាស់ផលិតផលថែរក្សាសម្រស់រួចមកហើយ ។ អ្នកនាងនឹងពង្រីកការបោះដុំផលិតផលដែលខ្លួនបណ្ដាក់ទុន ឱ្យបានទូលំទូលាយនោះផង ដើម្បីឱ្យមុខជំនួញរបស់ខ្លួនកាន់តែមានទីផ្សារ និងជោគជ័យតាមការគ្រោងទុក៕