នេះគឺជារឿងមួយដែលអស់សំណើចហើយក៏ជារឿងដែលគួរឱ្យភ្ញាក់ផ្អើលដែលបុរសម្នាក់ដែលបានឆាតមកសុំទិញខោខ្លីនៅខាងក្នុងចាស់ៗរបស់លោក ហេង នរៈកក្កដា រឿងមួយនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនិងអ្នកដែលនិយមប្រើប្រាស់នៅលើបណ្តាញសង្គមហ្វេសប៊ុក (ហាហា…) ។
ករណីនេះបានកើតឡើងចំពោះតារាសម្តែង នរៈកក្កដា ដែលជាតារាសម្តែងកំពុងពេញនិយមក្នុងស្រទាប់មហាជន ដោយមានបុរសម្នាក់ បានសុំចែកទិញខោក្នុង ឬលីអូ ចាស់ៗ ដែលតារាខាងលើឈប់ស្លៀក ។ បុរសដែលសុំចែកទិញនោះបានសរសេរជាអក្សរឡាតាំងប្រកបជាភាសាខ្មែរថា «B Nhom Jg buy underwear b jas jas del b chob Sleak na b Mean ot b?» ដែលមានន័យថា«បងខ្ញុំចង់ទិញខោក្នុងបងចាស់ៗ ដែលបងឈប់ស្លៀកណា បងមានអត់?»។
សូមជម្រាបថា តារាសម្តែងខាងលើបានថតយកមកបង្ហោះ នៅលើបណ្តាញសង្គមនារសៀលថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2018 ថា«ចុមគេគិតអីនឹង? មិចបានមកចង់ទិញលីឯងចឹង? លីអូពេញផ្សារមិចមិនទៅទិញ? ឯងកើតស្វាយផង ស្រែងផង ចង់មកទិញរបស់ឯងទៀត ស្អីក៏មានដែរលោកអើយ » ៕