ក្រុម Manchester City បានបន្ថែមពិន្ទុនាំមុខលើក្រុម Manchester United រហូតដល់ទៅ 12ពិន្ទុ ក្រោយពីចាប់ផ្តើមបានត្រឹមតែ 12ប្រកួតក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ និងបានវិលទៅឈរនៅលើកំពូលតារាងវិញ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3-1 ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយនាកីឡដ្ឋាន Etihad កាលពីថ្ងៃអាទិត្យ។
ការស៊ុតបាល់បញ្ចូលទីនៅដើមតង់នីមួយៗ ពីសំណាក់កីឡាករ David Silva និង Sergio Aguero បានជួយឱ្យ Man City ស្ថិតក្នុងការគ្រប់គ្រងទាំងស្រុង ហើយខ្សែបម្រើ Ilkay Gundogan បានធ្វើឱ្យក្រុម Man United រងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌលីកជាលើកទី4 នៅរដូវកាលនេះ ក្រោយពីការស៊ុតបាល់ប៉េណាល់ទីរបស់ Anthony Martial បានជួយឱ្យក្រុមភ្ញៀវមានក្តីសង្ឃឹមឡើងវិញបន្តិច។ ស្របពេលជាមួយគ្នានេះ ក្រុម Liverpool បានរក្សាការប្រជែងដណ្តើមពាន តាមរយៈការយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល 2-។ ប៉ុន្តែ Man City បានឡើងទៅឈរលើក្រុម Liverpool 2ពិន្ទុនៅលើកំពូលតារាង ស្របពេលដែល Man United នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ8។
ក្រុម Chelsea មិនខុសពីក្រុមកំពូលតារាងទាំង2 ខាងលើឡើយ ខណៈដែលពួកគេនៅតែរក្សាការមិនស្គាល់ចាញ់សោះក្នុងក្របខ័ណ្ឌលីក ក្នុងរដូវកាលមកទល់ពេលនេះ ប៉ុន្តែមិនបានរក្សាការដេញតាមពីក្រោយយ៉ាងប្រកៀកឡើយ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Everton ស្របពេលក្រុមឈរលេខ5 Arsenal បានត្រូវការគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតពីកីឡាករ HenrikhMkhitaryan ដើម្បីដណ្តើមបានលទ្ធផលស្មើ 1-1 ជាមួយនឹងក្រុម Wolves នាកីឡដ្ឋាន Emirates៕
ប្រភពពី៖ Sport24