នៅលើបណ្ដាញសង្គមហ្វេសប៊ុកមុននេះបន្ដិច គេមើលឃើញតារាសម្ដែង និងជារាជនីចិត្តធម៌ ដេននី ក្វាន់ បានបង្ហោះរូបជាច្រើនសន្លឹកធ្វើឱ្យបុរសៗឈាមច្រមុះទៀតហើយ ខណៈដែលនាងយកពេលវេលាសម្រាក ធ្វើដំណើរកម្សាន្តទៅកាន់តំបន់សមុទ្រ ដើម្បីសម្រាកលំហែកាយយ៉ាងមានសេចក្ដីសុខ ។ ក្នុងពេលវេលាដើរកម្សាន្តជាលក្ខណៈឯកជននោះ មើលទៅដូចជាពិតជាសប្បាយរីករាយយ៉ាងខ្លាំង តែយ៉ាងណាមិញ នាងក៏នៅតែរងការរិះគន់បន្ដិចបន្តួចពីសំណាក់អ្នកលេងបណ្ដាញសង្គម ព្រោះថារូបភាពសិចស៊ី ដេននី ក្វាន់ ម្ដងនេះហាក់បីដូចជាបង្ហាញខ្លាំងបន្ដិចហើយ ក្រោយពីនាងបានផ្អាកបង្ហោះរូបភាពសិចស៊ីអស់រយៈពេលយូរ។
ពេលទៅដល់សមុទ្រអ្នកនាង ដេននី ក្វាន់ បានស្លៀកឈុតប៊ីគីនីព័ណ៌ក្រហមចាំងភ្នែក បង្ហាញរូបរាងស្រឡូនស្អាត ដងខ្លួនល្វតល្វន់ បង្អួតសាច់សខ្ចីដូចបណ្ដូលចេក បង្កើតជាចំណីអារម្មណ៍មួយថ្មី និង ប្លែក បំពេញក្រសែចក្ខុមហាជនដែរ ហើយរូបថតបញ្ចេញភាពសិចស៊ីដ៏ទាក់ភ្នែករបស់ស្រីស្អាតរូបនេះ ក៏កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗជាច្រើនផងដែរ ព្រោះអំឡុងពេលជាប់ពិន័យរបស់ក្រសួង តារាស្រីរូបនេះមិនហ៊ានពន្លយនិងកម្ររំលេចភាពសិចស៊ីបែបនេះណាស់ ។
បើទោះបីជាមានការរិះគន់បន្ដិចបន្តួចពិតមែន តែយ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើនបានលើកឡើងថា អ្នកនាងបង្ហាញរូបសិចស៊ី គឺសមកាលៈទេសៈ ខណៈដែលកម្សាន្ដនៅមាត់សមុទ្រ មិនមែនសម្ញែងកណ្ដាលផ្សារនោះទេ។ ចុះប្រិយមិត្តគ្រប់គ្នាគិតបែបណាវិញ ខណៈបានទស្សនារូបភាពខាងក្រោមនេះ ៖