ថ្មីៗនេះ សារព័ត៌មានក្នុងស្រុកទើបតែទម្លាយរឿងរ៉ាវបុរសម្នាក់បង្ហាញរូបភាពផ្អែមល្ហែម ស្និតស្នាលជាមួយតារាកំប្លែងស្រី នីឡា ដែលត្រូវបានមហាជនអ្នកគាំទ្រសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់នាង តែយ៉ាងណាមិញ តារាស្រីរូបនេះ នៅមិនទាន់មានការបញ្ជាក់ប្រាប់នៅឡើយទេ។
រឿងរ៉ាវនេះ បានផ្ទុះឡើងក្រោយ នីឡា បានបង្ហោះរូបភាពស្និទ្ធស្នាលរបស់នាងជាមួយបុរសរូបនោះក្នុង Instagram Story របស់ខ្លួន។ រូបទាំងនោះទៀតសោត មានទម្រង់ស្និទ្ធស្នាលដូចគូស្នេហ៍ ដែលបុរសរូបនោះបានចាប់ច្របាច់ថ្ពាល់នាង យ៉ាងក្នក់ក្នាញ់។ តែនៅលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានមុនវិញ នីឡា បានបង្ហោះសារថ្មីមួយ ដែលមានអត្ថន័យស៊ីជម្រៅ និងធ្វើឱ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ដោយនាងថា « តើមានមនុស្សស្រីប៉ុន្មាននាក់ដែលចង់មានឈ្មោះជាមេម៉ាយខាន់ស្លា?»។
នាងពន្លះអ្នកដើរនិយាយពីនាងថា « សប្បាយមែនទេដែលដើរនិយាយពីខ្ញុំថាខ្ញុំមេម៉ាយខាន់ស្លា សុខចិត្តផ្ដាច់ពាក្យទៅមានប្រុស? អ្នកដឹងច្បាស់ ហើយមែនទេ? ពេលខ្ញុំភ្ជាប់ពាក្យថា ខ្ញុំស្រឡាញ់គេដោយសារគេមានឡានល្អ មានលុយ ….ពេលខ្ញុំផ្ដាច់ពាក្យទៅស្គាល់អ្នកផ្សេង គេជាមនុស្សធម្មតាមិនឡូយឆាយ មិនចេះតែងខ្លួនហើយនៅក្មេង…..ថាខ្ញុំនឹងស្រឡាញ់ពួកពាលបាតសង្គម ហើយសល់ពេលអីចឹងធ្វើមិចទៅបានត្រូវ ស្រឡាញ់អ្នកមានក៏ខុស ស្រឡាញ់អ្នកធម្មតាក៏ខុស ..ហើយខ្ញុំសុំផ្ដាមុននឹងបើកគម្របមាត់និយាយ យកខួរមកគិតសិន ចាំនិយាយ(គិតឱ្យបាន100សិនចាំនិយាយ) ខ្ញុំឈឺចាប់ជិតនឹងឆ្កួតដោយសារពាក្យ ( គូដណ្ដឹង ) ឈឺគ្រាំ ហើយមុននឹងបញ្ចប់គេក៏បាននិយាយថា ‘បងស្ដាយដែលបាត់បង់មនុស្សស្រីដូចអូន បងមិនដែលមើលឃើញទង្វើល្អរបស់អូន គិតតែការងារមិនដែលខ្វល់នឹងមនុស្សស្រីម្នាក់នេះ បើសិនមានឱកាសបងនឹងកែខ្លួនធ្វើមនុស្សល្អសម្រាប់អូន ‘ ហើយអ្នកដែលមិនដឹងរឿងនៅឲ្យស្ងៀមទៅកុំលូតាមគេ ..»៕