កីឡាករវាយកូនបាល់ Karen Khachanov បានបង្កើតឱ្យមានការភ្ញាក់ផ្អើលដ៏ធំមួយក្នុងកីឡាវាយកូនបាល់ឆ្នាំនេះ តាមរយៈការផ្តួលជើងខ្លាំង Novak Djokovic ក្នុងលទ្ធផល 7-5 និង 6-4 ក្នុងព្រឹត្តិការណ៍ Paris Masters វគ្គផ្តាច់ព្រ័ត្រ ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់កីឡាករសញ្ជាតិស៊ែប៊ីរូបនេះក្នុងវិញ្ញាសាផ្នែកបុរស កាលពីថ្ងៃអាទិត្យ។
កីឡាករវ័យ 22ឆ្នាំរបស់រុស្ស៊ីរូបនេះ ត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏មានទេពកោសល្យទើបតែរះម្នាក់ក្នុងកីឡានេះ ហើយរូបគេបានបង្ហាញពីភាពខ្លាំងរបស់គេតាមរយៈការផ្តួលតារាឆ្នើមសញ្ជាតិស៊ែប៊ី ដោយបានកត់ត្រាជ័យជម្នះ 22លើកជាប់ៗគ្នា ក្នុងរយៈពេល 3ខែកន្លងមកនេះ។ Djokovic ត្រូវបានរំពឹងទុកថា នឹងបានធ្វើការអបអរចំពោះការវិលត្រឡប់របស់គេមកកាន់ចំណាត់ថ្នាក់លេខ1 វិញនៅថ្ងៃចន្ទនេះតាមរយៈការឈ្នះពានក្នុងទីក្រុងប៉ារីសជាលើកទី5 នេះ ប៉ុន្តែរូបគេបានរងបរាជ័យក្នុងរយៈពេល 1ម៉ោង និង37នាទី។
Khachanov ដែលមានកម្ពស់ខ្ពស់ជាង និងមានមាឌធំជាងនោះ បានដណ្តើមយកប្រៀបទៅលើការចាញ់អាកាសធាតុរបស់ Djokovic ក្រោយពីការជួបបញ្ហាជំងឺផ្តាសាយក្នុងរយៈពេល 1សប្តាហ៍។ ទោះបីជាយ៉ាងណា កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ ក៏អស់កម្លាំងពីការយកឈ្នះលើកីឡាករ Roger Federer ទាំងភាពស្វិតស្វាញអស់រយៈពេល 3ម៉ោងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលរូបគេមិនអាចទប់ទល់នឹងកម្រិតនៃការលេងយ៉ាងល្អរបស់កីឡាករ Khachanov បានឡើយ៕
ប្រភពី៖ Channel News Asia