តារាចម្រៀងរាងតូចច្រឡឹងកញ្ញា រតនៈ ពិសី ជាថ្មីម្តងទៀតនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងមុននេះ បានទម្លាយនូវរូបភាពមួយសន្លឹកដែលបង្កការចាប់អារម្មណ៍ពីសំណាក់មហាជន និងពិភពអ្នកសិល្បៈ ដែលរូបភាពនេះស្ដែងឱ្យដឹងថា នាងត្រូវបានបុរសម្នាក់ផ្ញើសារមកតថ្លៃតម្លៃខ្លួនក្នុងការទទួលទានបាយមួយពេលដល់ទៅ 1500 ដុល្លារ។
បានឃើញសារ និងឆ្លើយឆ្លងភ្លាមៗ តារាចម្រៀងសិចស៊ីរូបនេះ មានការប្រតិកម្ម និងក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង ព្រមទាំងថតបង្ហោះជាសាធារណៈ ទាំងសរសេរសារតបវិញថា « យី !! អី មេះៗ គ្រាន់ញ៉ាំបាយ 1500$ ចុះទំរាំ ញ៉ាំ គុយទាវ ទៀត ប៉ុន្មានទៅ បង ចង់ដឹងណាស់ ??? #ហួសចិត្ដ »។ កាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត អ្នកដឹកនាំល្បីឈ្មោះ និងជាកវីនិពន្ធបទចម្រៀងល្បីលោក សុខ ជំនោរ បានចូលរួមខម្មិន្ដនៅក្នុងរូបភាពរបស់នាងខាងលើដែរថា បើរកមុខឃើញ គួរប្តឹងបាន ។
គួររំឭកដែរថា កន្លងមកតារាស្រីរូបនេះនិយមបង្ហោះរូបថតបង្ហាញពីភាពស្រើបស្រាលបញ្ចេញគល់សុដន់ប៉ុនផ្លែឪឡឹកស្ទើរមើលឃើញទាំងស្រុងនិង ផ្ទុះចេញមកខាងក្រៅ ហើយរូបភាពរបស់នាងកំពុងក្លាយជារឿងដ៏រំជើបរំជួលតាមបណ្តាញផ្សព្វផ្សាយនានា ព្រមជាមួយពាក្យនិន្ទារិះគន់យ៉ាងច្រើនក៏កំពុងតែបាញ់ស្រោចយ៉ាងខ្លាំង។ នេះអាចជាមូលហេតុមួយដែលបណ្ដាលឱ្យមានជនមួយចំនួន ផ្ញើសារបែបនេះមករកនាង។
ដើម្បីឱ្យកាន់តែជាក់ច្បាស់សូមទស្សនារូបភាពខាងក្រោម៖