អ្នកណាថា ការស្ងោស៊ុតឱ្យស៊ុតក្រហមនៅជ័រព្នៅតាមចិត្តចង់បានជារឿងពិបាកនោះ ថ្ងៃនេះយើងមាន វិធីងាយៗមកជម្រាបជូនដូចខាងក្រោម ៖
គ្រាន់តែយកអំបិល-ស មួយស្លាបព្រាបាយមកដាក់ក្នុងទឹកដែលត្រូវស្ងោរស៊ុតនោះ ហើយដាក់ដាំលើភ្លើងឱ្យក្តៅ បន្ទាប់ពីនោះក៏ដាក់ស៊ុតចូលទៅ ហើយចាប់ផ្តើមរាប់នាទី គឺ 2នាទី ស៊ុតក្រហមនៅជ័រព្នៅបែបរាវ 4នាទី ស៊ុតក្រហមនៅជ័រព្នៅបែបខាប់ 6 នាទី ស៊ុតក្រហមនៅជ័រព្នៅបែបទន់។ នៅពេលចង់បានបែបណាហើយ សូមស្រង់ឡើង ហើយយកទៅត្រាំក្នុងទឹកត្រជាក់ភ្លាមតែប៉ុណ្ណឹង យើងនឹងបានស៊ុតស្ងោរដែលស៊ុតក្រហមនៅជ័រព្នៅតាមចិត្តចង់បានមកញ៉ាំមិនខាន៕