
ថ្មីៗនេះ កំពូលតារាចម្រៀង CL បានបង្ហាញខ្លួននៅក្នុងបទ “Dopeness” ដែលសម្តែងជាមួយនឹងក្រុមតន្ត្រីអាមេរិក “The Black Eyed Peas” រហូតធ្វើឱ្យអ្នកគាំទ្ររបស់នាងក្នុងប្រទេសកូរ៉េ លាន់មាត់ថា នាងកាន់តែមានមុខមាត់ខ្លាំងនៅក្នុងសិល្បៈរបស់អាមេរិកមែនទែនហើយ។
កាលពីថ្ងៃទី26 ខែតុលា ឆ្នាំ 2018 ជាថ្ងៃនៃការចេញអាល់ប៊ុមចម្រៀងដំបូងរបស់តារាស្រីរូបនេះ ជាមួយនិងសិល្បៈករអាមេរិកដ៏ល្បី។ នៅក្នុងនោះអតីតសមាជិកក្រុម 2NE1 នាង Park Bom បានបង្ហោះវីដេអូអនុសាវរីយ៍ចម្រៀងរួមជាមួយ CL និង សរសេរសារថា “Fighting! 2NE1 CL looking forward to it so much!” ដែលតារាស្រីរូបនេះពិតជាចង់ឱ្យគ្រប់ គ្នាដឹងថា អតីតមិត្តរួមក្រុម CL ពេលនេះកំពុងតស៊ូប្រយុទ្ធយ៉ាងខ្លាំងក្នុងវិថីសិល្បៈនៅពេលដែលនាងចេញសម្តែងទោលក្រោយពីរំសាយ 2NE1 ។ ការបង្ហាញវត្តមានរបស់ CL ក្នុងសិល្បៈអាមេរិកក្នុងគ្រានេះ បានធ្វើឱ្យអតីតមិត្តរួមក្រុមមានភាពស្ញប់ស្ញែងចំពោះសមត្ថភាពនាងយ៉ាងខ្លាំង។
ក្រុមអ្នកគាំទ្រពិតជារីករាយណាស់បន្ទាប់ពីបានឃើញអតីតសមាជិក 2NE1 ទាំងពីរ នៅតែបង្ហាញក្តីស្រឡាញ់ដ៏ធំធេងចំពោះគ្នាហើយពួកគេតែងតែបង្ហាញការគាំទ្រជានិច្ច ចំពោះអតីតតារាស្រី 2NE1។ គួររំឭកដែរថា នៅថ្ងៃទី20 ខែ មករា ឆ្នាំ2017 ក្រុមចម្រៀងស្រីល្បីទូទាំងពិភពលោក 2NE1 បានប្រកាសរំលាយក្រុម និងបានបញ្ចេញវីដេអូចម្រៀងចុងក្រោយ ដោយគ្មានវត្តមានរបស់សមាជិកក្រុមនាង Minzy ឡើយ ៕





