
កីឡាករប្រណាំងរថយន្ត Max Verstappen ត្រៀមខ្លួនរួចរាល់ក្នុងការផ្អាកពិធីជប់លៀងរបស់កីឡាករ Lewis Hamilton តាមរយៈការដណ្តើមបានជ័យជម្នះសម្រាប់ក្រុម Red Bull ក្នុងព្រឹត្តិការណ៍ Mexican Grand Prix នៅចុងសប្តាហ៍នេះ។ កីឡាករហូឡង់វ័យក្មេងរូបនេះ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា រូបគេជឿជាក់ថា ការប្រណាំងនេះនឹងផ្តល់ឱ្យក្រុមរបស់គេនូវឱកាសដ៏ល្អបំផុតក្នុងការដណ្តើមបានជ័យជម្នះ 1ផ្សេងទៀត នៅមុនពេលបញ្ចប់រដូវកាលនេះ។
Verstappen បានឱ្យដឹងថា៖ «យើងអាចនឹងមិនបោះបង់ចោលឱកាសដ៏ល្អក្នុងការប្រកួតជម្រុះឡើយ ប៉ុន្តែ យើងកំពុងតែធ្វើការងារយ៉ាងល្អក្នុងការប្រណាំងនេះ ហេតុនេះ ខ្ញុំរំពឹងទុកថា ព្រឹត្តិការណ៍នេះនឹងមានភាពល្អប្រសើរសម្រាប់យើងជាងក្នុងការប្រណាំងនៅទីក្រុង Austin។ Lewis នៅតែចង់ឈ្នះ ប៉ុន្តែ ខ្ញុំគិតថា រឿងនោះនឹងមិនផ្លាស់ប្តូរអ្វីឡើយ»។
ប្រសិនបើ Verstappen ទទួលជ័យជម្នះ កីឡាករ Hamilton នឹងក្លាយជាម្ចាស់ជើងឯកដោយស្វ័យប្រវត្តិ ប៉ុន្តែ រូបគេនឹងស្រេកឃ្លានក្នុងការឈ្នះពានពិភពលោក តាមរយៈការឈ្នះការប្រណាំងនៅម៉ិកស៊ិក។ កីឡាករ Verstappen បានបន្ថែមទៀតថា៖ «ខ្ញុំគិតថា រថយន្តរបស់យើងល្អទាំងបច្ចេកទេស និងក្នុងស្ថានភាពឌីណាមិកអាកាស»។


07.10.2018. Formula 1 World Championship, Rd 17, Japanese Grand Prix, Suzuka, Japan, Race Day.
– www.xpbimages.com, EMail: [email protected] – copy of publication required for printed pictures. Every used picture is fee-liable. © Copyright: Batchelor / XPB Images
Hamilton ត្រូវតែយកឈ្នះលើកីឡាករ Sebastian Vettel របស់ក្រុម Ferrari ចំនួន 5ពិន្ទុ ដើម្បីឈ្នះពានពិភពលោកជាលើកទី5 របស់គេ និងស្មើជាមួយនឹងកំណត់ត្រារបស់កីឡាករ Juan Manuel Fangio ដែលធ្វើឱ្យម្ចាស់ជើងឯកពិភពលោក 7សម័យកាល Michael Schumacher ក្លាយជាមនុស្សតែម្នាក់គត់ដែលឈ្នះពានច្រើនជាងរូបគេ។ ការប្រណាំងនៅថ្ងៃអាទិត្យនេះ នឹងចាប់ផ្តើមនៅម៉ោង2:10ទៀបភ្លឺ៕
ប្រភពពី៖ France24
