តាមរយៈសារព័ត៌មាន Teenee បានចេញផ្សាយមុននេះបន្ដិចឱ្យដឹងថា ការបាត់មុខមាត់របស់តារាស្រី ម៉ៃ ដាវីកា ពីសិល្បៈមួយរយៈបានធ្វើឱ្យអ្នកគាំទ្ររង់ចាំ និងទន្ទឹងទស្សនារឿងភាគរបស់នាងជាបន្ដបន្ទាប់យ៉ាងអន្ទះអន្ទែង។ ក្នុងអំឡុងពេលឈប់សម្រាករបស់តារាស្រីរូបនេះ នាងបានងាកមកធ្វើការហាត់បា្រណថែរក្សារាង ឱ្យកាន់តែស្រឡូន ហើយស្រស់ស្អាតបន្ថែមទៀត។
ថ្មីៗនេះ ម៉ៃ ដាវីកា បានបង្ហោះរូបភាពនៅលើអ៊ីនស្ដាក្រាមជាច្រើនសន្លឹក ដែលមើលឃើញថា នាងហាត់យកសាច់ដុំពោះ 6 កង់ជិតបានសម្រេចមែនទែនហើយ។ នាងបានរៀបរាប់ថា ការហាត់ប្រាណ មិនត្រឹមតែធ្វើឱ្យមានរាងស្អាតនោះទេ ក៏ប៉ុន្ដែវាជាផ្នែកមួយដែលជួយរក្សាវ័យនៅឱ្យតែក្មេងរហូត។ ម្ដងនេះ គេមើលឃើញថា ម៉ៃ ដាវីកា សម្រុកហាត់ប្រាណ លើកដុំដែកធំៗ យកសាច់ដុំពោះមែនទែនហើយ។ ចង់ដឹងថា ប្លែកបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ៖